ទីក្រុងហាណូយ ជាគោលដៅទេសចរណ៍ចំណាយធូរថ្លៃបំផុតក្នុងឆ្នាំ២០២៤
ហាណូយ៖ យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា ទីក្រុងហាណូយ របស់ប្រទេសវៀតណាម បាននាំមុខគេនៅក្នុងបញ្ជី ជាគោលដៅទេសចរណ៍ដែលចំណាយធូរថ្លៃបំផុត ក្នុងការធ្វើដំណើរសម្រាប់ពេលបច្ចុប្បន្ន។
ការចំណាយសរុបត្រូវបានគេប៉ាន់ស្មានថា ត្រឹមតែ ៦៤.៥១ដុល្លារក្នុងមួយថ្ងៃ សម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុងដ៏គួរឱ្យទាក់ទាញមួយនេះ ដែលបានក្លាយជាគោលដៅដ៏អស្ចារ្យបំផុតសម្រាប់អ្នកទេសចរ។
ដោយមានទីតាំងស្ថិតនៅឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសវៀតណាម ទីក្រុងហាណូយ បានទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាទីក្រុងបុរាណ ដែលទទួលស្គាល់ដោយអង្គការយូណេស្កូ និងជាទីកន្លែងដ៏ស្រស់ស្អាត ដែលនៅតាមដងផ្លូវ មានភ្លើងចង្កៀងនាំទៅដល់ហាងប្លែកៗ និងតូបលក់អាហារតាមដងផ្លូវ។
ក្រៅពីទីក្រុងហាណូយ នៅតំបន់អាស៊ីអាគ្នេយ៍ដដែល តំបន់គូតា កោះបាលីនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានជាប់ចំណាត់ថ្នាក់ទី៧ ជាមួយនឹងការចំណាយត្រឹម ៧៩,៧៩ដុល្លារក្នុងមួយថ្ងៃ តាមពីក្រោយដោយរដ្ឋភីណាង នៅក្នុងប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ទី១១ ជាមួយនឹងការចំណាយត្រឹម ៩៣,៩៨ដុល្លារ និងកោះភូកេត នៅក្នុងប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី១២ ជាមួយនឹងការចំណាយត្រឹម ៩៧,៩៧ដុល្លារ៕ ប្រភព៖ Seasia.co ប្រែសម្រួលដោយ៖ ឈឹម ទីណា