សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ុា ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌

ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ុា ស៊ីងម៉ៅ អត្តលេខ ៦៦៣១៥ ពីប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។ ការចេញអនុក្រឹត្យបញ្ចប់មុខតំណែងនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ យុំា ស៊ីងម៉ៅ អត្តលេខ ៦៦៣១៥ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមរម្លឹកថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ដល់ឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ អត្តលេខ ៦៦៣១៥ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ៕

ads banner