ព្រែកជីកប៉ាណាម៉ាជួបគ្រោះរាំងស្ងួត ប៉ះពាល់ការដោះដូរទំនិញតាមសមុទ្រ

ព្រែកជីក ប៉ាណាម៉ា ដែលគ្រប់គ្រងប្រហែល ៦ភាគរយ នៃពាណិជ្ជកម្មសមុទ្រពិភពលោក បានបង្ខំចិត្តកំណត់ចំនួននាវាឆ្លងកាត់ដោយសារតែគ្រោះរាំងស្ងួត នាំឲ្យកម្រិតទឹកចុះទាប ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងបាតុភូត El Nino។

នេះគឺជាគម្រោង «ប្រឡាយស្ងួត» ឬ Multimodal Dry Canal ដែលសំខាន់សម្រាប់ការដោះដូរទំនិញ រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក។ ច្រកសមុទ្រនេះមានអាយុកាលរាប់សតវត្សមកហើយ ហើយវាភ្ជាប់ទៅនឹងផ្លូវរថភ្លើង កំពង់ផែ អាកាសយានដ្ឋាន ទៀតផង។ បច្ចុប្បន្ននេះ រៀងរាល់ថ្ងៃ មានកប៉ាល់ដំណើរតាមប្រឡាយប៉ាណាម៉ា ចំនួន២៧គ្រឿង មានការធ្លាក់ចុះ ១២គ្រឿង បើធៀបនឹងឆ្នាំមុន។

ពីខែធ្នូ ប្រទេសម៉ិកស៊ិក ដែលនៅជាប់ប៉ណាម៉ា បានបង្ហាញផ្លូវរថភ្លើងអន្តរមហាសមុទ្រ ធ្វើជាជម្រើសថ្មីមួយ ជំនួសការដឹកជញ្ជូនតាមព្រែកជីក។ កាលពីខែកុម្ភៈ ប្រទេសហុងឌូរ៉ាស ក៏បានបង្ហាញគម្រោងមហិច្ឆិតា សម្រាប់ផ្លូវដែកដឹកទំនិញ រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner