Samsung វ៉ាដាច់ Apple លក់បានច្រើនជាងគេ លើពិភពលោក

បរទេស៖ អ្នកតាមដានលើឧស្សាហកម្មស្មាតហ្វូន បានឲ្យដឹងថា ទូរស័ព្ទ Samsung បានត្រលប់មក ដល់កម្រិតកំពូល នៃទីផ្សារស្មាតហ្វូន ឡើងវិញ។

សាជីវកម្មទិន្នន័យអន្តរជាតិ ហៅកាត់ IDC បានរាយការណ៍ កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Samsung ទទួលបានតំណែងកំពូលរបស់ខ្លួនវិញ ក្នុងនាមជាអ្នកលក់ស្មាតហ្វូនច្រើនជាងគេ លើលោក ដោយដណ្តើមបានការនាំមុខពីក្រុមហ៊ុន Apple របស់អាមេរិក។

ទិន្នន័យបឋមរបស់ IDC បានបង្ហាញថា ក្រុមហ៊ុន Samsung ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងមួយនេះ បាននាំចេញស្មាតហ្វូន ទូទាំងពិភពលោក កើនឡើង បីត្រីមាសជាប់ៗគ្នាមកហើយ គិតរហូតមកដល់ត្រីមាសដំបូង នៃឆ្នាំ២០២៤នេះ។

ប្រភពបានបញ្ជាក់ថា Samsung បាននាំចេញស្មាតហ្វូន ជាង៦០ លានគ្រឿង នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ គ្របដណ្តប់ជិត ២១ ភាគរយ នៃទីផ្សារពិភពលោក។ រីឯ Apple វិញ បានចេញ iPhone ជាង៥០លានគ្រឿង គ្របដណ្តប់ ១៧ ភាគរយនៃទីផ្សារពិភពលោក ក្នុងពេលដូចគ្នានេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner