សហជីពនៅកម្ពុជាគ្រប់កម្រិត បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងទូលាយ ស្របទៅតាមច្បាប់

ភ្នំពេញ៖ សហជីពនៅកម្ពុជាគ្រប់កម្រិត បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងទូលំទូលាយ និងពេញលេញដែលស្របទៅតាមច្បាប់ ហើយមានស្ថានភាពល្អជាងប្រទេសជិតខាង ។ សហជីពធំៗនៅកម្ពុជា បានលើកឡើងដូច្នេះ នៅចំថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយ» ។

សហជីពធំៗនៅកម្ពុជា បានលើកឡើងថា ការអនុវត្តសិទ្ធិសេរីភាព របស់សហជីពនៅមូលដ្ឋាន ក៏ដូចជាសហជីពថ្នាក់ជាតិ ទទួលបានការគាំពារសិទ្ធិ ដោយច្បាប់យ៉ាងពេញលេញ និងបានអនុវត្តសិទ្ធិរបស់ខ្លួន យ៉ាងទូលំទូលាយ ដែលបង្ហាញពីសិទ្ធិសេរីភាព គ្មានការបង្ក្រាប ហើយស្ថានភាពរបស់សហជីពនៅកម្ពុជា ក៏មានភាពល្អជាងប្រទេសជិតខាងក្នុងតំបន់ ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ មើលឃើញថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជពីមានភាពល្អប្រសើរដោយបានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងទូលំទូលាយដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និងជាតំណាងចរចារ ជាមួយថៅកែរោងចក្រ។ ប្រការនេះ បានបង្ហាញថា កម្ពុជា ជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាព ដែលជាឋានសួគ៌របស់សហជីព ។

ជាមួយនេះ លោក សុំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានអះអាងថា សិទ្ធិ នៃការបង្កើតសហជីពនៅមូលដ្ឋាន ក៏បានរីកចម្រើនដែលមិនមានការរារាំង និងរំខានពីរាជរដ្ឋាភិបាលនោះឡើយ ដែលធ្វើឱ្យចំនួនសហជីព បានកើនដល់ជាង ៦០០០នាពេលបច្ចុប្បន្ន។ បើតាមប្រធានសហជីពចាស់វស្សារូបនេះ សហជីព ដែលត្រូវបានរារាំងមានតែសហជីពឬការបង្កើតណាមួយដែលខុសច្បាប់ស្តីពីការងារតែប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ លោកកត់សម្គាល់ថា មានតែនៅកម្ពុជាប៉ុណ្ណោះ ដែលមាន សហជីព ច្រើនជាងគេ ដែលបង្ហាញពីសិទ្ធិសេរីភាពដ៏ទូលាយរបស់សហជីពនៅកម្ពុជា បើប្រៀប ធៀប នឹងបណ្តាប្រទេសក្នុងតំបន់ ៕

ដោយ៖ វណ្ណលុក
ប្រភព៖ ក្រសួងការងារ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner