កម្មករ នៅទូទាំងប្រទេស បង្ហាញការរីករាយ និងពេញចិត្ត ព្រោះកន្លែងធ្វើការមានលក្ខខណ្ឌការងារល្អ និងសិទ្ធិសេរីភាពបរិបូរណ៍
ភ្នំពេញ៖ កម្មករនៅទូទាំងប្រទេសថា កន្លែងធ្វើការមានលក្ខខណ្ឌ ការងារល្អ និងសិទ្ធិសេរីភាពបរិបូរណ៍ និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាល ដែលធ្វើឱ្យកម្មករសាទរ ។
កម្មកររោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយ» ថា សិទ្ធិសេរីភាពរបស់ពួកគាត់ ត្រូវបានថៅកែរោងចក្រ គោរព ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់នូវការយកចិត្តទុកដាក់យ៉ាងច្រើន ចំពោះកម្មករ ។
ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា មានដូចជា៖ការដំឡើងប្រាក់ឈ្នួល, ការផ្តល់ការថែទាំសុខភាព តាមរយៈបេឡាជាតិសន្តិសុខសង្គម, ការផ្តល់ឱកាសសិក្សារៀនសូត្រជំនាញ, ការសម្រួលឱ្យមានអាហារដ្ឋានសមរម្យ, គម្រោងរៀបចំ ទារកដ្ឋានសម្រាប់កម្មកររោងចក្រ និង ការគិតគូរពីមធ្យោបាយធ្វើដំណើរជាដើម ។
ជាមួយគ្នានេះ កម្មករទាំងអស់ សប្បាយចិត្ត និងពេញចិត្ត ចំពោះរាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ រហូតដល់អាណត្តិទី៧ ដែលបានគិតគូរផលប្រយោជន៍ជូនកម្មករ ដែលបាននិងកំពុងធ្វើឱ្យកម្មករនៅទូទាំងប្រទេស ទទួលបានជីវភាពធូរធារ និងកាន់តែប្រសើរឡើងជាលំដាប់ ត្បិតប្រាក់ឈ្នួលក៏បន្តកើនឡើង ហើយលក្ខខណ្ឌការងារ គឺកាន់តែប្រសើរ៕
ដោយ វណ្ណលុក
ប្រភព៖ ក្រសួងការងារ




