សម្តេចធិបតី៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា
ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត និងត្រូវបានចាត់ទុកជាច្រកសេដ្ឋកិច្ចជាតិ ដែលមានចរិតជាអង្គភាពយុទ្ធសាស្រ្តក្នុងការទ្រទ្រង់សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលកន្លងមក ពេលបច្ចុប្បន្ន និងនាពេលអនាគត។ រាជរដ្ឋាភិបាល នឹងបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត។
#ams1minute