ទីក្រុងប៉េកាំង ថ្កោលទោសការធ្វើបាតុកម្មសម្រុកចូលក្នុងអគារសភាហុងកុង នៅថ្ងៃខួបទី២២នៃការបង្រួបបង្រួមទឹកដីហុងកុងជាមួយនឹងប្រទេសចិន

ចិន៖ ចិនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសបាតុកម្មហិង្សានៅក្នុងទីក្រុងហុងកុង ខណៈក្រុមបាតុកររាប់ពាន់នាក់បានយកថ្ងៃខួបទី២២ នៃការបង្រួបបង្រួមទឹកដីហុងកុងជាមួយនឹងប្រទេសចិន ដើម្បីសម្រុកចូលទៅក្នុងអគាររដ្ឋសភាទីក្រុងហុងកុង។
 
ពេលក្រុមបាតុករទាំងនោះចូលទៅក្នុងអាគារ ពួកគេបានស្រែកនៅតាមច្រកនានា បាញ់ថ្នាំទៅលើជញ្ជាំង និងគូររូបគំនូរប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ ការសម្រុកចូលទៅក្នុងអគារនេះត្រូវបានបញ្ចប់ បន្ទាប់ពីក្រុមប៉ូលិសបង្ក្រាបកុបកម្មបានមកដល់កន្លែងកើតហេតុ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករ។ បាតុកម្មនេះបានធ្វើឡើងជាន់គ្នាជាមួយនឹងថ្ងៃខួបទី២២ នៃការប្រគល់ទឹកដីហុងកុងឲ្យទៅប្រទេសចិនវិញ ក៏ដូចជាការប្រឆាំងទៅនឹងច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយ ដែលអនុញ្ញាតឲ្យបញ្ជូនឧក្រិដ្ឋជនទៅប្រទេសចិនផងដែរ។

ក្តីបារម្ភកំពុងកើនឡើងកាន់តែខ្លាំងនៅក្នុងទីក្រុងហុងកុង ពាក់ព័ន្ធទៅនឹងការបាត់បង់ស្វ័យភាពរបស់ខ្លួនទៅឲ្យប្រទេសចិននៅឆ្នាំ២០៤៧ ដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងប្រគល់ទឹកដីហុងកុងទៅឲ្យប្រទេសចិនវិញ ដែលត្រូវបានធ្វើឡើងជាមួយនឹងប្រទេសអង់គ្លេស ដែលបានដាក់អាណានិគមលើទឹកដីហុងកុងនៅពេលនោះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner