ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី១១ ខែឧសភា
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២០ករណី ទូទាំងប្រទេស នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ជួញដូរ ១០ករណី ឃាត់ ៣២នាក់ស្រី ៤នាក់ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៧នាក់ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែឧសភា រួមមាន មេតំហ្វេតា មីន (Ice) ស្មើ ២២៩,៨៧ក្រាម ។ មេតំហ្វេតាមីន (Wy) ស្មើ ២,០៦ក្រាម។ កេតាមីន (Ke) ស្មើ ១៤៦,៤៤ក្រាម។ អុិចស្តាសុី(mdma)ស្មើ ៤៣៥,៩៨ក្រាម។ ហេរ៉ូអុីន (Heroine) ស្មើ ៣,៧៣ក្រាម។ លទ្ធផលខាងលើ ១១អង្គភាពបាន ចូលរួម បង្ក្រាប ៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។