Marum Estate និង Angkor Art Gallery រៀបចំតាំងពិព័ណ៌ស្នាដៃសិល្បៈសប្បុរសធម៌ លើកកម្ពស់ដល់ស្ត្រី “Save Mommy” ឬ “គាំទ្រមាតា”

(ភ្នំពេញ)៖ ដើម្បីជាការបង្ហាញនូវឆន្ទៈនៃការគាំទ្រសហគមន៍ក្នុង ឱកាសអបអរ ទិវាអ្នកម្តាយ Marum Estate និង Angkor Art Gallery បានសហការគ្នារៀបចំតាំងពិព័ណ៌ស្នាដៃសិល្បៈសប្បុរសធម៌ ក្នុងគោលបំណងលើក កម្ពស់ដល់ស្ត្រីតាមរយៈស្នាដៃសិល្បៈ និងផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារអំពើហិង្សា “Save Mommy” ឬ “គាំទ្រមាតា” នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ។

ពិព័ណ៌កម្មវិធី “Save Mommy” គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនក្នុង ការផ្តល់ត្រឡប់ទៅសង្គម និងគាំទ្របុព្វហេតុសំខាន់ៗដែលការពារ និងលើកកម្ពស់ស្ត្រី។ កិច្ចសហការជាមួយ Angkor Art Gallery នេះឆ្លុះបញ្ចាំងពីស្មារតីរួមរបស់ Marum Estate ក្នុងទំនួលខុសត្រូវសាជីវកម្ម គោលបំណង ជំរុញបរិយាកាសគាំទ្រ ដែលសិល្បៈ និងសប្បុរសធម៌ប្រសព្វគ្នា ដើម្បីធ្វើឱ្យមានភាពផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវិត របស់ស្ត្រី និងគ្រួសាររបស់ពួកគេ។ មិនតែប៉ុណ្ណោះជាការបង្ហាញស្នាដៃសិល្បៈដោយផ្ទាល់ ដើម្បីជាការបង្កើនបទពិសោធន៍សម្រាប់អ្នកចូលរួម ក៏ដូចជាបង្កើនការយល់ដឹងអំពីបញ្ហាសំខាន់ៗដែលស្ត្រីជាច្រើនកំពុង ប្រឈមមុខនាពេលបច្ចុប្បន្ននេះ។

ថវិកាដែលរៃអង្គាសបានពីការតាំងពិព័ណ៌សិល្បៈនេះនឹងផ្តល់ធនធានសំខាន់ៗដល់ស្ត្រី និងកុមារីដែលរួចរស់ជីវិត ពីអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ និងការជួញដូរ ដែលកំពុងស្នាក់នៅក្នុង មណ្ឌលវិបត្តិស្ត្រីកម្ពុជា នៅខេត្តបន្ទាយមានជ័យ។ ថវិកានេះនឹងជួយផ្តល់សេវាសំខាន់ៗដូចជា ជំនួយផ្នែកច្បាប់ ការប្រឹក្សាផ្លូវចិត្ត និងផ្តល់ ជាទីជម្រកដើម្បីជួយពួកគេក្នុងការកសាងជីវិត និងទទួលបានឯករាជ្យភាពឡើងវិញ។

សូមបញ្ជាក់ថា ៖ ការតាំងពិព័រណ៌ “Save Mommy” ឬ “គាំទ្រមាតា” មានរយះពេល៣ខែ គឺចាប់ផ្តើមពីថ្ងៃទី ១២ ឧសភា ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ នៅ Marum Estate Showroom ដែលស្ថិតនៅក្នុង The Point Community Mall ។ ទន្ទឹមនឹងការចូលរួមវានឹងមិនត្រឹមតែអបអរសាទរទេពកោសល្យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់បុព្វហេតុដែលគាំទ្រ និងលើកស្ទួយស្ត្រីក្នុងគ្រាដែលពួកគេត្រូវការការគាំទ្រ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner