អភិបាលខេត្តព្រះសីហនុ ដឹកនំាមន្ត្រីជំនាញចុះពិនិត្យមើលសំណង់គ្រោងដែក ក្នុងមូលដ្ឋានក្រុងព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម គួច ចំរើន អមដំណើរដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី និងមន្ត្រីសាលាខេត្តសាលាក្រុងព្រះសីហនុមួយចំនួនទៀត ក្នុងនោះមានវត្តមានលោកប្រធានមន្ទីរព័ត៌មានខេត្តដែរ កាលពីរសៀលថ្ងៃទី ២ ខែកក្កដា ២០១៩ ចុះពិនិត្យមើលការដ្ឋានសំណង់សង់ពីគ្រោងដែកនៅក្នុងមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែកត្រូវផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន ដោយទុកពេលវេលាឲ្យក្រុមមន្ត្រីជំនាញធ្វើការត្រួតពិនិត្យបច្ចេកទេស និងគុណភាពនៃសំណង់រួចសិន នឹងធ្វើការសម្រេចជាក្រោយ។ នៅរសៀលនេះឯកឧត្តមចុះពិនិត្យបានចំនួនចំនួន 3 ការដ្ឋានដែលជាគម្រោងវិនិយោគរបស់អ្នកវាយោគចិន។

បន្ទាប់ពីពិនិត្យការដ្ឋានសំណង់នេះ ឯកឧត្តមបានអញ្ជើញចុះទៅពិនិត្យមើលគ្រួសារជនជាតិជប៉ុនដែលហាងរបស់គាត់ត្រូវបានអគារបាក់រលំសង្កត់ នាំអោយខូចទាំងស្រុងកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ។
ឯកឧត្តម គួច ចំរើន បានអនុញ្ញាតឲ្យជនជាតិជប៉ុនដែលជាម្ចាស់ភោជនីយដ្ឋាន សាងសង់ផ្ទះឈើនៅទីតាំងដែលគាត់បានជួលដីនៅទីនោះ ដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។

ទន្ទឹមនោះឯកឧត្តម បានជំរុញឲ្យអាជ្ញាធរក្រុងព្រះសីហនុត្រូវពន្លឿនការធ្វើលិខិតអនុញ្ញាត ក្នុងការសាងសង់សំណង់ជូនម្ចាស់ហាងនេះអោយបានលឿនផងដែរ ដើម្បីបានបើកអាជីវកម្មរកស៊ីឡើងវិញ។
សូមបញ្ជាក់ជូនថា ជប៉ុនដែលជាម្ចាស់ហាងនេះ បានមកលក់ដូររកស៊ីក្នុងក្រុងព្រះសីហនុចំនួន ១៥ ឆ្នាំកន្លងមកហើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner