ដូណាល់ ត្រាំ៖ ចិនត្រូវតែគិតប្រយោជន៍សហរដ្ឋអាម៉េរិកធំជាងបន្តិច សម្រាប់ការចរចា ពាណិជ្ជកម្ម

សហរដ្ឋអាម៉េរិក៖ កិច្ចចរចាពាណិជ្ជកម្មជាមួយចិនបានចាប់ផ្តើមឡើងវិញជាបណ្តើរៗហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនចង់បានកិច្ចព្រមព្រៀងដែលពុំអាចស្មើគ្នាឡើយ គឺត្រូវតែល្អៀងមកខាងសហរដ្ឋអាម៉េរិកបន្តិច។ នេះបើតាមការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។

លោក ដូណាល់ ត្រាំ បានកត់សម្គាល់បែបនេះ បន្ទាប់ពីអំឡុងជំនួបក្នុងកិច្ចប្រជុំ G20 នៅជប៉ុន កាលពីចុងសប្តាហ៍មុន លោក ត្រាំ និងលោក ស៊ី បានយល់ព្រមចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មឡើងវិញ និងដកបម្រាមខ្លះចេញពីក្រុមហ៊ុនចិនហូវៃ ក៏ដូចជាលុបចោលការយកពន្ធបន្ថែម៣០០ពាន់លានដុល្លារលើទំនិញនំាចូលពីចិនផងដែរ។

ប្រធានាធិបតីអាម៉េរិករូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ក្រុមអ្នកចរចារបស់អាម៉េរិក និងចិន បានចាប់ផ្តើមជជែកគ្នាតាមទូរសព្ទ ហើយក៏មានការជួបមុខគ្នាផ្ទាល់ផងដែរ ហើយថា ចិនបានកេងចំណេញលើអាម៉េរិកក្នុងវិស័យពាណិជ្ជកម្មជាយូរឆ្នាំមកហើយ ដូច្នេះប្រទេសទាំងពីរមិនអាចសម្រេចកិច្ចព្រមព្រៀង ដែលស្មើភាពទាំងស្រុងលក្ខណៈ៥០ទល់នឹង៥០បាននោះទេ ពោលគឺកិច្ចព្រមព្រៀងនោះ ត្រូវតែមានលក្ខណៈទេរមករកផលប្រយោជន៍របស់អាម៉េរិកបន្តិច៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner