កូវីដ១៩៖ វៀតណាមប្រកាសបន្តជើងហោះហើរពាណិជ្ជកម្មជាមួយចិនឡើងវិញ ក្រោយបិទ៥ខែ

អត្ថបទដោយ៖
Kien Sereyvuth

វៀតណាម៖ រដ្ឋាភិបាលវៀតណាមបានយល់ព្រមបន្តជើងហោះហើរពាណិជ្ជកម្មទៅកាន់ និងមកពីប្រទេសចិន បន្ទាប់ពីបិទអស់រយៈពេលជាច្រើនខែដោយសារតែជំងឺកូវីដ-១៩។ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក បានអនុញ្ញាតឲ្យបន្តជើងហោះហើរពាណិជ្ជកម្មនេះវិញ កាលពីម្សិលមិញ ពោលគឺក្រោយពេលបិទអស់៥ខែ។

សារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដាថា ប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៣៧២ករណី និងគ្មានចំនួនស្លាប់ ព្រមទាំងគ្មានការឆ្លងមេរោគសហគមន៍ នៅជិត ៣ខែ។ ប្រទេសនេះបានផ្អាករាល់ជើងហោះហើរពាណិជ្ជកម្មទៅ និងមកពីប្រទេសចិនហើយបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននៅក្នុងខែកុម្ភៈបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងប្រទេសខ្លួន ហើយការផ្អាកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននៅតែបន្ត។

គួរបញ្ជាក់ថា វិស័យទេសចរណ៍ក្នុងប្រទេសវៀតណាម ភ្ញៀវទេសចរចិនមានចំនួន ១ភាគ៣ នៃភ្ញៀវទេសចរ ១៨លាននាក់ដែលបានមកទស្សនាប្រទេសវៀតណាម កាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ កាលបរិច្ឆេតនៃការបន្តដំណើរការឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មទៅមកជាមួយចិនវិញ មិនទាន់ត្រូវបានប្រកាសឲ្យដឹងច្បាស់នៅឡើយទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner