រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឱ្យមានការកែលម្អសហគមន៍ មានភាពល្អរឹងមាំ និងអាចប្រែក្លាយជាលក្ខណៈក្រុមហ៊ុន
(ភ្នំពេញ)៖ សហគមន៍កសិកម្មទំនើប គឺធ្វើយ៉ាងណាជំរុញ ឱ្យក្លាយជា សហគមន៍ មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំង អស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំស ហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម។
ថ្លែងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណា បានណែនាំឱ្យមានការកែលម្អសហគមន៍នូវចំណុចខ្វះខាតឱ្យមានភាពល្អរឹងមាំ និង បន្តអ្វីដែលជាភាពខ្លាំងរបស់ពួកគាត់ លើគ្រប់អនុវិស័យទាំងអស់ទាំងកសិកម្ម ព្រៃឈើ ជលផល សត្វ និងកៅស៊ូ ដែលអាចជួយឱ្យសហគមន៍ប្រែក្លាយរូបរាងទៅជាលក្ខណៈ ក្រុមហ៊ុនមួយពេញលក្ខណៈ ដោយផ្តោតសំខាន់លើគុណភាព មានទីផ្សារ មានតម្លៃ បន្ថែមខ្ពស់ មានខ្សែច្រវាក់តម្លៃល្អ ផ្តល់ផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ពិតប្រាកដ ។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដែរថាក្នុងនាមថ្នាក់ដឹកនាំត្រូវយល់ ឱ្យបា ន ច្បាស់ អំពីគោលនយោបាយអាទិភាពវិស័យកសិកម្ម ទើបអាចពន្យល់ដល់សហគមន៍ ចំគោលដៅ និងមានប្រសិទ្ធភាព។ លើសពីនេះទៀត ក្រុមការងារត្រូវពិនិត្យឱ្យបាន គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ធ្វើយ៉ាងណាឱ្យកសិករចេះធ្វើការរួមគ្នា សហការគ្នាល្អ ដើម្បីជួយឱ្យមានការវិនិយោគពិតរីកចម្រើនទាំងអស់គ្នា និងមិនមានការយល់ខុសបន្ត ទៀតលើរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា”យើងមិនលុបបំបាត់សហគមន៍ចាស់ទេ តែយើងធ្វើលើអ្វីដែលមានស្រាប់ ហើយប្រែក្លាយមកជាសហគមន៍កសិកម្មទំនើប ដូច្នេះត្រូវពិនិត្យ និងជំរុញឱ្យចេញជារូបរាង ដោយគិតផលសេដ្ឋកិច្ចជាធំ”៕


ដោយ ៖ ម៉ាដេប៉ូ