ខេត្តកណ្តាលដាក់៥ប្រភេទកីឡា ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯក ខេត្តកណ្តាល

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសពីការរៀបចំការ ប្រកួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៣ -២០២៤ រយៈពេល៧ថ្ងៃ ពីថ្ងៃទី១៧-២៣ ខែឧសភា ២០២៤ នៅក្រុងតាខ្មៅ ដោយ ធ្វើការ ប្រ កួតលើ៥ប្រភេទកីឡា។ នេះបើយោងតាមការបញ្ជាក់ ពីលោក ពៅ វណ្ណា ប្រធាន ការិយា ល័យ កីឡា នៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្តាល បញ្ជាក់ ក្រោយ បញ្ចប់ ការចាប់ ឆ្នោតនាព្រឹកនេះ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡាបានបញ្ជាក់ថា ការប្រកួតកីឡា សិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៣-២០២៤ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង៥ សម្រាប់ ត្រៀម ចូលរួមការប្រកួតកីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទំាងប្រទេស នាពេលខាងមុខ។លោកបានបន្តថា ព្រឹត្តិការណ៍នេះចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២ យើងដាក់ឱ្យប្រកួតនូវកីឡាចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់ បោះ ប៉េតង់ និងអត្តពលកម្ម ។

លោក ពៅ វណ្ណា ក៏បានស្នើសុំដល់តំណាងក្រុមនានាចូលរួមក្នុងខេត្តកណ្តាលត្រូវ យក ចិត្ត ទុកដាក់ខ្ពស់ក្នុងការជំរុញឱ្យកីឡាករ កីឡាការិនី ដែលសិស្សានុសិស្សកម្រិតធម្យម សិក្សារក្សាបាននូវិន័យ ក្រមសីលធម៌ បទបញ្ជាការប្រកួតឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាឱ្យ ព្រឹត្តិការណ៍កីឡាមួយនេះដំណើរការដោយរលូន និងជោគជ័យ ។

លោក ពៅ វណ្ណា ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ក្រុមគ្រូពេទ្យជំនាញ សម្រាប់ការ ជួយ សង្រ្គោះបឋម ក្នុងការប្រចាំការបម្រើដល់ការជួយសង្រ្គោះបឋម ក្នុងព្រឹត្តិការណ៍នេះ ដោយតំណាងប្រតិតូ និងកីឡាករ កីឡាការិនីវ័យក្មេងទាំងអស់ កុំព្រួយបារម្ភលើ បញ្ហា នេះ ដោយផ្តោតការយកចិត្តទុកដាក់ ក្នុងការប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យ គណៈ កម្មការរៀបចំការប្រកួត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលសម្រិត សម្រាំង បានម្ចា ស់ជ័យលាភីឆ្នើមៗ ត្រៀមបញ្ជូនទៅចូលរួមប្រកួតប្រជែង នៅព្រឹត្តិការណ៍ ថ្នាក់ជាតិ នាពេលខាងមុខ ។

បន្ថែមពីលើនេះ ប្រធានការិយាល័យកីឡារូបនេះក៏បានជម្រាបជូនដល់តំណាង ក្រុម ចូលរួមពីព័ត៌មានទូទៅយ៉ាងជាក់ច្បាស់ ព្រមទាំងពានរង្វាន់ មេដាយ និង ប្រាក់រង្វាន់ សម្រាប់ជ័យលាភីនីមួយៗផងដែរ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner