Uber ចាយជាង ១,២៥ពាន់លានដុល្លារ ទិញភាគហ៊ុន Foodpanda និងភាគរយរបស់ Delivery Hero

តៃប៉ិ៖ ក្រុមហ៊ុន Uber ថ្មីៗនេះ បានប្រកាសទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda នៅកោះតៃវ៉ាន់ និងទិញភាគហ៊ុនថ្មីក្នុងក្រុមហ៊ុន Delivery Hero របស់អាល្លឺម៉ង់ ក្នុងតម្លៃ ១,២៥ពាន់លានដុល្លារ ដើម្បីបង្កើនសេវាដឹកជញ្ជូន ដែលកំពុងកើនឡើងការប្រកួតប្រជែងនៅអាស៊ី។

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនផ្តល់សេវាតាក់ស៊ី Uber របស់អាមេរិក នឹងកាន់កាប់ក្រុមហ៊ុន foodpanda នៅកោះតៃវ៉ាន់ក្នុងតម្លៃ ៩០០លានដុល្លារជាសាច់ប្រាក់ និងទិញភាគហ៊ុនថ្មីតម្លៃ ៣០០លានដុល្លារនៅក្នុងក្រុមហ៊ុន Delivery Hero ក្នុងតម្លៃជាង ៣៥ដុល្លារក្នុងមួយហ៊ុន និងបុព្វលាភ ៣០ភាគរយ។

ក្រុមហ៊ុនទាំងពីរមានគោលបំណងបញ្ចប់ប្រតិបត្តិការទិញលក់នេះ នៅឆមាសទីមួយ ឆ្នាំ២០២៥។ ក្រុមហ៊ុន Uber ក៏រំពឹងផងដែរថា ការទិញនេះ នឹងធ្វើឱ្យខ្លួនទទួលបានប្រាក់ប្រចាំឆ្នាំ ១៥០លានដុល្លារបន្ថែមពីលើប្រាក់ចំណេញស្នូល នៃអាជីវកម្មដឹកជញ្ជូនរបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំ នៃការបិទកិច្ចព្រមព្រៀង ដែលទំនងជានៅឆមាសទី១ ឆ្នាំ២០២៥។

ទ្វីបអាស៊ីបានក្លាយជាទីផ្សារដ៏ធំសម្រាប់ក្រុមហ៊ុន Delivery Hero បន្ទាប់ពីក្រុមហ៊ុននេះសម្រេចបានកិច្ចព្រមព្រៀង ៤ពាន់លានដុល្លារនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner