ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងបារាំង ធ្វើកិច្ចពិភាក្សាតាមទូរសព្ទស្តីពីបញ្ហាអ៊ីរ៉ង់ និងកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងសមភាគីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរសព្ទដោយផ្តោតសំខាន់លើការព្រួយបារម្ភអំពីប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង នេះបើតាមសេតវិមាន។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន មេដឹកនាំប្រទេសទាំងពីរបានធ្វើការផ្លាស់យោបល់គ្នា ជុំវិញការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកើនឡើងលើសចំនួនដែលបានកំណត់ ដោយរំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយនឹងជំនួបឥតព្រាងទុករវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ខណៈខាងសេតវិមានមិនបានបញ្ជាក់លម្អិតពាក់ព័ន្ធនឹងជំនួបនេះទេ។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង ត្រូវបានគេរាយការណ៍ថា រូបបាននឹងកំពុងខិតខំព្យាយាមបញ្ចុះបញ្ចូលសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ ដើម្បីបើកកិច្ចចរចាឡើងវិញជាមួយប្រទេសអ៊ីរ៉ង់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner