ក្រុមក្រសួងការពារជាតិឈរលេខ៧ ក្រោយបញ្ចប់ជើងទី១ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩
ក្រុមម្ចាស់ផ្ទះ ក្រសួងការពារជាតិ ស្វែងរកបាន៣ពិន្ទុបន្ថែម ពីក្រុមភ្ញៀវ អាស៊ីអឺរ៉ុបយូណាយធីត ដោយលទ្ធផល ៤:១ នៅក្នុងជំនួបសប្តាហ៍ទី១៣ បញ្ចប់ជើងទី១ កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅ កីឡដ្ឋានស្តាតចាស់ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០១៩។
៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ ធ្វើសម្រេចដោយកីឡាករ ខែក ខេមរិន្ទ, OBI, រឹង ហ៊ុន ហៀង យ៉ម វណ្ណា ខណៈ១គ្រាប់របស់អាស៊ីអឺរ៉ុបយូណាយធីត រកបានដោយកីឡាករ ពិន សារ៉ែន។ ឆ្លងកាត់១៣ប្រកួតរបស់ ក្រសួងការពារជាតិ ឈ្នះ៧ប្រកួត ស្មើ២ប្រកួត និងចាញ់៤ប្រកួត មាន២៣ពិន្ទុ ឈរនៅលេខ៧បណ្តោះអាសន្ន ខណៈ១៣ប្រកួត អាស៊ីអឺរ៉ុបយូណាយធីត ឈរនៅលេខ៩ មាន ១៦ពិន្ទុ។
ចំពោះលទ្ធផល សប្តាហ៍ទី១៣ ចំនួន៦ប្រកួតទៀត រួមមាន៖ យុវជនបាទី ១:២ សូលទីឡូអង្គរ, អង្គរថាយហ្គឺ ៣:១ អគ្គិសនីកម្ពុជា, គីរីវង់សុខសែនជ័យ ១:២ បឹងកេត, ខេត្តកំពង់ចាម ២:១៧ ភ្នំពេញក្រោន ក្រុមវិសាខា ៣:១ អគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈព្រះខ័នរាជស្វាយរៀង ០:០ ណាហ្គាវើលដ៍។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតបញ្ចប់ សប្តាហ៍ទី១៣ គឺព្រះខ័នរាជស្វាយរៀង បន្តក្តោបក្តាប់លើកំពូលតារាង ដែលមាន៣៣ពិន្ទុ ខណៈណាហ្គាវើលដ៍ លេខ២ មាន២៨ពិន្ទុ និងលេខ៣ អង្គរថាយហ្គឺ មាន២៧ពិន្ទុ៕ធ.ដ