ក្រុមសេណេហ្កាល់ ឡើង១៦ក្រុម Africa Cup of Nations
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមជម្រើសជាតិសេណេហ្កាល់ បានឡើងទៅវគ្គ១៦ចុងក្រោយ បន្ទាប់ពីឈ្នះ កេនយ៉ា ៣-០ ក្នុងនោះខ្សែប្រយុទ្ធក្លិបហង្សក្រហម Sadio Mane រកបាន២គ្រាប់ម្នាក់ឯង នៅពូល C ពាន Africa Cup of Nations។
Sadio Mane មានឱកាសទាត់បាល់១១ម៉ែត្រ នៅនាទី២៩ ប៉ុន្តែធ្វើមិនបានសម្រេច ប៉ុន្តែនៅនាទី៧១ និងបាល់១១ម៉ែទ្រមួយទៀត នាទី៧៨ មួយគ្រាប់ទៀត ធ្វើសម្រេចដោយកីឡាករ Ismaila Sarr។ ចំពោះជោគជ័យនេះបានជួយ សេណេហ្កាល់ឈរលេខ២ ក្នុងពូល C ក្រោមអាល់ហ្សេរី មានឱកាសទៅវគ្គ១៦ក្រុមចុងក្រោយ៕ធ.ដ