Adrien Rabiot ផ្ទេរទៅកាន់ក្លិប Juventus ដោយគ្មានតម្លៃខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
ក្លិបសេះបង្កង់ Juventus បានចុះកុងត្រាយកខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot ដោយគ្មានតម្លៃខ្លួន។ កិច្ចសន្យារបស់កីឡាករវ័យ២៤ឆ្នាំ ជាមួយក្លិបជើងឯករបស់បារាំង Paris St-Germain បានផុតកាលចុងខែមិថុនាកន្លងទៅ។
អ្នកចាត់ការ ក្លិប PSG លោក Thomas Tuchel មិនបានយក Rabiot ជាជម្រើសឡើយ នឹងមិនពង្រីកកុងត្រា នៅជាមួយក្លិបផងដែរ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ ក្លិប Juventus បានបញ្ចេញរូបភាពនៃការមកដល់របស់ Rabiot មកកាន់ទីក្រុង Turin ដើម្បីធ្វើការពិនិត្យសុខភាព បន្ទាប់ពីផ្ទេរកីឡាករ Aaron Ramsey ពីក្លិប Arsenal៕ធ.ដ