ប្រធានាធិបតីម៉ិចស៊ីកូព្យាករណ៍ថា ម៉ិចស៊ីកូនឹងបាត់បង់ការងារប្រមាណ១លានកន្លែងនៅឆ្នាំ២០២០នេះ ដោយសារតែផលប៉ះពាល់ពីជំងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

មិចស៊ីកូ៖ ប្រជាជនម៉ិចស៊ីកូប្រមាណ៩២ម៉ឺន១ពាន់៥៨៣នាក់បានបាត់បង់ការងារធ្វើ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែផលប៉ះពាល់ពីជំងឺ COVID-19 នេះបើតាមវិទ្យាស្ថានសន្តិសុខសង្គមប្រទេសម៉ិចស៊ីកូ IMSS និងចុះផ្សាយដោយសារព័ត៌មាន CGTN ។

ទន្ទឹមគ្នា ប្រធានាធិបតីម៉ិចស៊ីកូ លោក អាន់ឌ្រែ ម៉ានូអ៊ែល ឡូប៉េស អូប្រាដឺ បានប៉ាន់ប្រមាណថា ប្រទេសរបស់លោកនឹងបាត់បង់ការងារប្រមាណ១លានកន្លែងនៅឆ្នាំ២០២០នេះ ដោយសារតែជំងឺឆ្លង ស្របពេលដែលរដ្ឋបាលរបស់លោកកំពុងចាត់វិធានការ ដើម្បីបង្កើតការងារថ្មីឱ្យបានយ៉ាងតិចណាស់២លាននាក់ ។

បើតាមរបាយការណ៍របស់វិទ្យាស្ថានសន្តិសុខសង្គមប្រទេសម៉ិចស៊ីកូ ក្នុងរយៈពេល០៦ខែ ប្រទេសម៉ិចស៊ីកូ បានចុះបញ្ជីការងារសរុបចំនួន១៩.៥លានការងារ ក្នុងនោះ៨៦.៦ភាគរយ ជាប្រភេទការងារអចិន្រ្តៃយ៍ និង ១៣.៤ភាគរយជាប្រភេទការងារបណ្តោះអាសន្ន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner