Vietjet បញ្ចុះតម្លៃសំបុត្រយន្ដហោះ ៥០% សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា

ភ្នំពេញ៖ ក្រុមហ៊ុន Vietjet ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ផ្តល់ជូនអ្នកដំណើរនូវប្រូម៉ូសិនដ៏ទាក់ទាញជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ភាគរយ (*) ទៅមកដោយផ្ទាល់រវាងប្រទេសវៀតណាម និងឥណ្ឌា។ ឥឡូវនេះ អ្នកធ្វើដំណើរពីខេត្ដសៀមរាបរបស់កម្ពុជាទៅកាន់ទីក្រុងហាណូយ អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសដ៏ពិសេសនេះ សម្រាប់ការធ្វើដំណើរបន្តតាមជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា។

អាស្រ័យហេតុនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បាននិងកំពុងផ្តល់ការបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ (*) រាប់ពាន់សំបុត្រ ចំពោះប្រភេទ Business, SkyBoss, Deluxe និង Eco សម្រាប់ការហោះហើរត្រង់រវាងទីក្រុងហាណូយ ក្រុងហូជីមិញ និងទីក្រុងញូវដែលី ទីក្រុងបុមបៃ ទីក្រុងកូជី ទីក្រុងអាមេដាបាដ ជាមួយនឹងពេលវេលាហោះហើរដែលអាចបត់បែនបានចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air App។

ក្នុងរដូវក្តៅនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០២៤ អ្នកដំណើរមានឱកាសទិញផលិតផលមិនជាប់ពន្ធពីម៉ាកយីហោល្បីៗលំដាប់អន្តរជាតិ ដូចជា ទឹកអប់ ភេសជ្ជៈពិសេស គ្រឿងអលង្ការ និងគ្រឿងសម្អាង ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ (*) នៅលើហាងលក់ផលិតផលមិនជាប់កាតព្វកិច្ចពន្ធអាករ អនឡាញរបស់ Vietjet តាមរយៈវេបសាយ https://www.dutyfree.vietjet.com/ ហើយទទួលបានទំនិញភ្លាមៗនៅលើជើងហោះហើររវាងឥណ្ឌា និងវៀតណាម។

Vietjet ស្វាគមន៍លោកអ្នកក្នុងការបន្តទទួលបានបទពិសោធន៍ដំណើរកម្សាន្តថ្មីនារដូវក្តៅនេះ តាមរយៈដំណើរស្វែងយល់ពីអាថ៌កំបាំង និងអរិយធម៌ភាពនៃទន្លេគង្គាដ៏ពិសិដ្ឋរបស់ប្រទេសឥណ្ឌា។ ចាប់ផ្តើមការធ្វើដំណើររបស់លោកអ្នកនៅលើជើងហោះហើរ ដែលពោរពេញដោយភាពរីករាយជាមួយយន្តហោះទំនើប មិនប៉ះពាល់ដល់បរិស្ថាន ក្រោមការផ្ដល់សេវាកម្មពីសំណាក់បុគ្គលិកកាប៊ីនជំនាញ ប្រកបដោយវិជ្ជាជីវៈ និងមានការយកចិត្តទុកដាក់ខ្ពស់ សេវាកម្មដ៏ស្មោះស្ម័គ្ររបស់ Vietjet បន្ថែមភាពវិសេសនៃម្ហូបអាហារចម្រុះក្ដៅៗរបស់វៀតណាម និងឥណ្ឌា ដូចជា ហ្វើ បាញ់មី បាយការីបួស Basmati ការីសាច់មាន់ ការីសាច់ត្រី Patties & Paratha ដំឡូងបារាំងបួស និងការសម្តែងវប្បធម៌ និងសិល្បៈពិសេសៗជាច្រើននៅលើរយៈកម្ពស់១ម៉ឺនម៉ែត្រនៃយន្ដហោះ Vietjet។

ស្វែងរកគោលដៅបទពិសោធថ្មី ធ្វើឱ្យគុណភាពជីវិតប្រសើរឡើង តស់ធ្វើដំណើរជាមួយ Vietjet!

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា ក៏ដូចជាលក្ខខណ្ឌផ្សេងៗ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner