កីឡាករ គុនខ្មែរ ឡុង ឡា ៖ ឈ្នះជើងឯកគុនចម្រុះអាស៊ីដែលកម្ពុជាធ្វើម្ចាស់ផ្ទះជាការត្រួសត្រាយផ្លូវឈានជើងចូលឆាកអន្តរជាតិកាន់តែច្រើន
(ភ្នំពេញ)៖ កីឡាករគុនខ្មែរ ឡុង ឡា ក៏ជាបេក្ខភាពមួយរូប ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែ កក្កដា ឆ្នាំ២០៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
កីឡាករ ឡុង ឡា បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការសម្រួចការហ្វឹកហាត់ដើម្បីដណ្តើមមេដាយឱ្យបានមេដាយជូនកម្ពុជាពីការប្រកួតជើងឯកអាស៊ីនេះ ព្រោះវាជាការត្រួសត្រាយផ្លូវជួយឱ្យខ្លួនឈានជើងចូលឆាកអន្តរជាតិកាន់តែច្រើនសម្រាប់ការប្រកួតគុនចម្រុះ។

ឡុង ឡា បានប្តេជ្ញាចិត្តថា ក្នុងការប្រកួតគុនចម្រុះជើងឯកអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ រូបគាត់នឹងប្រឹងប្រែងប្រកួតឱ្យអស់ពីលទ្ធភាព ដោយមិនធ្វើឱ្យគាំទ្រកម្ពុជាខកចិត្តឡើយ ។
គួរឱ្យដឹងដែរថា សម្រាប់ការបង្ហាញវត្តមានក្នុងកម្មវិធីគុនចម្រុះកម្រិតអន្តរជាតិនេះ សម្រាប់កីឡាករគុនខ្មែរ ឡុង ឡា គឺនេះជាលើកទី៣ហើយ ខណៈដែល៣លើកកន្លងមកឡុង ឡា ប្រកួតគុនចម្រុះលើកទី១នៅស្ថានីយ៍ទូរទស្សន៍MY TVទទួលបានចំណាត់លេខ៣ទទួលបានមេដាយសំរិទ្ធ និងលើកទី២ ជើងឯកពិភពលោកនៅប្រទេសថៃទទួលបានមេដាយប្រាក់ចាញ់កីឡាករចិន៕




រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ