ឥណ្ឌាចាយ ៩ពាន់លានដុល្លារ ធ្វើផ្លូវល្បឿនលឿនប្រវែងជាង ៧០០គីឡូម៉ែត្រ

Samruddhi Mahamarg ដែលមានប្រវែង៧០១គីឡូម៉ែត្រ គឺជាគម្រោងផ្លូវដ៏វែងបំផុតមួយរបស់ប្រទេសឥណ្ឌា ដែលតភ្ជាប់ទីក្រុង Mumbai ជាមួយនឹងទីក្រុងធំទី៣ គឺ Nagpur។

គម្រោងនេះដឹកនាំសាងសង់ដោយសាជីវកម្មអភិវឌ្ឍន៍ផ្លូវរដ្ឋ Maharashtra (MSRDC) ដែលនឹងត្រូវចំណាយថវិកាអស់ ៩ពាន់លានដុល្លារ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២៤ បន្ទាប់ពីការសាងសង់អស់រយៈពេល ៥ឆ្នាំ ៧ខែ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ មក។

ផ្លូវល្បឿនលឿននេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុង Mumbai និង Nagpur ពី ១៧ម៉ោង មកត្រឹមតែ ៧ម៉ោងប៉ុណ្ណោះ។ ហើយវាក៏នឹងធ្វើអោយប្រសើរឡើងនូវការតភ្ជាប់ទៅកាន់តំបន់ Marathwada និង Vidarbha ដោយជំរុញសេដ្ឋកិច្ចរបស់ស្រុកចំនួន២៤។ វានឹងតភ្ជាប់ទីក្រុងធំៗផ្សេងទៀតដែលជាគោលដៅទេសចរណ៍ និង មជ្ឈមណ្ឌលឧស្សាហកម្ម ព្រមទាំងឆ្លងកាត់តំបន់ជនបទ ដើម្បីជំរុញការអភិវឌ្ឍ។

សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះទៀតសោត រួមមានស្ពានធំៗចំនួន៣៣ ស្ពានតូចៗចំនួន២៧៤ ផ្លូវរូងក្រោមដីចំនួន៦ និងស្ពានអាកាសចំនួន៦៥ ដែលជាការបង្កើនការតភ្ជាប់ និងកំណើនសេដ្ឋកិច្ច។ ប្រទេសឥណ្ឌាកំពុងបង្កើតរលកដ៏អស្ចារ្យ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាសកល៕

ប្រភព: dwello ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner