Vietjet ទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនតម្លៃសំបុត្រទាបល្អបំផុត” និង”សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត” ឆ្នាំ ២០២៤

ភ្នំពេញ៖ ក្រុមហ៊ុន Vietjet នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤ ត្រូវបានគេដាក់ឈ្មោះថា ជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត” និង “សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត” សម្រាប់ឆ្នាំ ២០២៤ ដោយគេហទំព័រ AirlineRatings.com ដែលជាក្រុមហ៊ុនផវាយតម្លៃសុវត្ថិភាព និងផលិតផលអាកាសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។

ភ្ញៀវធ្វើដំណើរតាមផ្លូវពីសៀមរាបទៅហាណូយ និងភ្ញៀវជាច្រើនទៀតដែលធ្វើដំណើរទៅវៀតណាម និងប្រទេសជាច្រើនទៀត ឥឡូវនេះ អ្នកធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍តម្លៃសំបុត្រទាបបំផុត ដែលទទួលបានពានរង្វាន់ថាជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃសំបុត្រទាបល្អបំផុត និង ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត។ AirlineRatings បានផ្តល់កិត្តិយស និងទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍ Vietjet តាមរយៈការផ្តល់ពានរង្វាន់អន្តរជាតិធំៗជាច្រើនឆ្នាំ ថាជាក្រុមហ៊ុនដែលផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រទាប មានភាពច្នៃប្រឌិត សេវាកម្មសម្បូរបែបចម្រុះច្រើនមុខ និងមានការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃជាច្រើនដ៏អស្ចារ្យ។ Vietjet បន្តពង្រីកជើងហោះហើរ A330s និង A321s និងពង្រីកបណ្តាញហោះហើររបស់ខ្លួន ធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាស កាន់តែងាយស្រួលសម្រាប់អ្នកធ្វើដំណើរទាំងអស់។ Vietjet ក៏ត្រូវបានទទួលស្គាល់ផងដែរថា ជាក្រុមហ៊ុននាំមុខគេក្នុងការផ្តល់ជូនផលិតផលល្អៗ និងសេវាដែលមានតម្លៃសំបុត្រទាប អមដោយការផ្តល់នូវបទពិសោធន៍ធ្វើដំណើរដ៏អស្ចារ្យដល់អតិថិជនរបស់ខ្លួន។

និពន្ធនាយកក្រុមហ៊ុន Airlineratings.com លោក Geoffrey Thomas បានមានប្រសាសន៍ថា “Vietjet មានភាពវៃឆ្លាតបំផុតក្នុងទីផ្សាររបស់ខ្លួន និងមានតម្លៃសំបុត្រធ្វើដំណើរទាបសមរម្យ ដែលនៅពីក្រោយភាពអស្ចារ្យនេះគឺជាផែនការអាជីវកម្មដ៏ឆ្លាតវៃ និងការផ្តល់ជូននូវតម្លៃសំបុត្រដែលមានតម្លៃទាបសមរម្យដល់អ្នកធ្វើដំណើររាប់លាននាក់។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានយន្តហោះ Airbus ដ៏ទំនើបៗជាច្រើន ដែលឥឡូវនេះកំពុងបម្រើការដឹកភ្ញៀវធ្វើដំណើរបានយ៉ាងល្អបំផុត។ ភាពជោគជ័យរបស់ Vietjet បានក្លាយជាផ្នែកមួយដ៏សំខាន់ ជំរុញឱ្យសេដ្ឋកិច្ចរបស់វៀតណាមបរីកចម្រើនតាមរយៈវិស័យទេសចរណ៍ផងដែរ។ គុណតម្លៃរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet មិនអាចវាស់បានត្រឹមតែចំនួនអ្នកដំណើរប៉ុណ្ណោះ។ នេះជាដំណឹងល្អសម្រាប់សាធារណជន និងភ្ញៀវទេសចរក្នុងតំបន់»។

ក្រុមហ៊ុន Vietjet ពិតជាមានមោទកភាពចំពោះការតភ្ជាប់ជើងហោះហើរដឹកអ្នកដំណើរដ៏រីករាយ និងផ្តល់ជូនតម្លៃសំបុត្រសមរម្យ អមដោយកងនាវាអាកាសចរណ៍ដ៏ទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដោយបុគ្គលិកកាប៊ីនដែលមានជំនាញ និងវិជ្ជាជីវៈ។ អ្នកដំណើរអាចភ្លក់រសជាតិម្ហូបអាហារវៀតណាម និងម្ហូបអន្តរជាតិជាច្រើនមុខ រួមទាំងអាហារពិសេសៗ ដូចជា ហ្វឺ បាញ់ មី កាហ្វេវៀតណាម និងម្ហូបអាហារជាច្រើនមុខទៀត ហើយភ្ញៀវក៏អាចទិញទំនិញមិនជាប់ពន្ធនៅលើយន្តហោះផងដែរ។ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ 1 ម៉ោង និង 40 នាទីក្នុងមួយជើង។ Vietjet បានបន្ថែមផ្លូវ សៀមរាប-ហាណូយ ទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍កាលពីចុងឆ្នាំមុន។

ក្រុមហ៊ុន AirlineRatings ក៏បានវាយតម្លៃក្រុមហ៊ុន Vietjet ហើយផ្តល់ជូនកម្រិតផ្កាយប្រាំពីរ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតជាក្រុមហ៊ុនអាកាសចរណណ៍ដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោកទាំង 10 និងសុវត្ថិភាពបំផុតអស់រយៈពេលជាច្រើនឆ្នាំ។ Vietjet ក៏ត្រូវបានបោះឆ្នោតជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រប្រចាំឆ្នាំ” ក្នុងឆ្នាំ 2022 ដោយក្រុមហ៊ុន AirlineRatings ផងដែរ។ ពានរង្វាន់ AirlineRatings “Airline Excellence Awards” ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ 2013 ដោយវាយតម្លៃពីសុវត្ថិភាព និងគុណភាពសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជាង 385 នៅទូទាំងពិភពលោក ដើម្បីផ្តល់កិត្តិយសដល់ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតលើប្រភេទសំខាន់ៗជាច្រើននៅក្នុងឧស្សាហកម្មនេះ។ ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេផ្សេងទៀត ដែលត្រូវបានទទួលស្គាល់នៅឆ្នាំនេះ រួមមាន Qatar Airways, Emirates, Etihad Airways និង Air New Zealand ជាដើម៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner