ក្រុម អាហ្សង់ទីន ឡើងវគ្គ៨ក្រុមចុងក្រោយ ពាន Copa America ក្រោយយកឈ្នះ កាតា

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ២:០ ក្រុមកាតា ក្នុងវគ្គសន្សំពិន្ទុពូល B នៅប្រកួតចុងក្រោយ។ លទ្ធផលជ័យជម្នះលើកដំបូង ក្នុងចំណោម៣ប្រកួត មាន៤ពិន្ទុ ឈរលេខ២ ជួបក្រុមចំណាត់ថ្នាក់លេខ២ នៅពូល A វេណេហ្ស៊ុយអេឡា ខណៈក្រុមកូឡុំប៊ី ឈរលេខ១ មាន៩ពិន្ទុ ៣ប្រកួតឈ្នះទាំង៣។ ២គ្រាប់របស់ក្រុមអាហ្សង់ទីន រកបានដោយកីឡាករ Lautaro Martinez  និង Sergio Aguero  នៅនាទី៤ និងនាទី៨២។

យោងតាមលទ្ធផលទាំង៣ប្រកួតកន្លងមក ក្រុមអាហ្សង់ទីន មាន៤ពិន្ទុ ឈរលេខ២ ក្នុងពូល B ដោយឈ្នះ១ ស្មើរ១ និងចាញ់១ ខណៈក្រុមកូឡំប៊ី មាន៩ពិន្ទុ។ ចំពោះក្រុមលេខ៣ ពូលដដែលនេះ ប៉ារ៉ាហ្គាយ នៅចាំអ៊ុតមើលការប្រកួតចុងក្រោយ នៅពូល C រីឯក្រុមជម្រើសជាតិកិត្តិយសកាតា គឺឆ្លងកាត់៣ប្រកួតទទួលបាន១ពិន្ទុ ឈរបាតតារាងអស់ឱកាស ឡើងវគ្គបន្តជាស្ថាពរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner