ក្រុមបាល់ទាត់នារីម្ចាស់ផ្ទះបារាំង និងអង់គ្លេស ឡើងវគ្គ៨ក្រុមចុងក្រោយ
អត្ថបទដោយ៖
Kien Sereyvuth
FIFA Women’s World Cup
ព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក FIFA Women’s World Cup ២០១៩ បានស្វែងរកឃើញ២ក្រុមបន្ថែមទៀត ដែលបានឡើងវគ្គ៨ក្រុមចុងក្រោយ នោះគឺម្ចាស់ផ្ទះបារាំង និងអង់គ្លេស ។
ជាលទ្ធផលក្រុមម្ចាស់ផ្ទះមាន់គកបារាំង បានយកឈ្នះ ក្រុមសាំបាប្រេស៊ីល នៅម៉ោងបន្ថែមក្រោយ ១:១ ត្រឹម៩០នាទី ។ បន្តចូលដល់វគ្គថែមម៉ោង ១៥នាទី២ដង ក្រុមម្ចាស់ផ្ទះនារី ស៊ុតគ្រាប់ជ័យជម្នះ ដោយកីឡាការិនីប្រធានក្រុម Amandine Henry នៅនាទី១០៦ ។
លទ្ធផលជ័យជម្នះរបស់បារាំងនេះ បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវរង់ចាំ ក្រុមអាម៉េរិក ឬក៏អេស្ប៉ាញ ។ ចំណែកមួយគូវិញទៀត គឺក្រុមជម្រើសជាតិនារីអង់គ្លេស ២:០ ក្រុមជម្រើសជាតិកាម៉េរ៉ូន ឡើងទៅជួប ន័វេស ដែលទើបយកឈ្នះអូស្រ្តាលី ៕ធ.ដ