មេដឹកនាំអាស៊ាន មានទាំងកម្ពុជា សម្រេចដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034

អត្ថបទដោយ៖
Kien Sereyvuth

មេដឹកនាំកំពូលអាស៊ាន កាលពីថ្ងៃអាទិត្យម្សិលមិញ បានសម្រេចរួមគ្នា ដើម្បីដេញថ្លៃធ្វើម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក Fifa World Cup ដែលអាចនឹងយកឆ្នាំ២០៣៤ ប៉ុន្តែត្រូវការសិក្សាលម្អិតទៀត។

នាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ថា «យើងស្វាគមន៍គោលបំណងអាស៊ានមួយ ដើម្បីដេញថ្លៃរួមគ្នាទទួលធ្វើម្ចាស់ផ្ទះ World Cup និងជំរុញការខិតខំប្រឹងប្រែងរបស់សមាជិកសហព័ន្ធកីឡាបាល់ទាត់ជាតិអាស៊ាននីមួយៗ ព្រមទាំងសហព័ន្ធកីឡាបាល់ទាត់អាស៊ានឲ្យយល់ពីគោលបំណងនេះ»។

ទោះបីជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការដេញថ្លៃឡើយ ។ បែបនេះក្តី រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពគ្នាដេញថ្លៃ World Cup ឆ្នាំ២០៣៤។ ដូច្នេះកម្ពុជាក៏ប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ាន១១ ដែលគ្រោងដេញថ្លៃធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ឆ្នាំ២០៣៤៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner