លោក វ៉្លាឌីមៀ ពូទីន អះអាងម្តងទៀតថា រុស្ស៊ីនៅតែបើកចំហទ្វារសន្ទនាជាមួយ សហរដ្ឋអាម៉េរិក

រុស្ស៊ី៖ រុស្ស៊ីបើកទ្វារចំហជានិច្ចសម្រាប់កិច្ចចរចានានា នៅពេលដែលសហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើកិច្ចពិភាក្សាអំពីភាពចំាបាច់ ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្តីពីបញ្ហាដែលនៅសេសសល់រវាងប្រទេសទំាងពីរ។

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា ប្រសិនបើពួកគេមិនទាន់ត្រូវការវា យើងនឹងរង់ចាំរហូតដល់ពួកគេត្រូវការវា។

នាឱកាសនោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានធ្វើការអំពាវនាវឱ្យមានកិច្ចសន្ទនា ដើម្បីដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ ដោយលោក ពូទីន ថែមទាំងអះអាងដែរថា បើសិនជាគ្មានការចរចាគ្នាទេនោះ វាក៏មិនអាចទៅរួចដែរ ដើម្បីស្វែងរកមតិឯកច្ឆ័ន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner