អាជ្ញាធរ ខណ្ឌច្បារអំពៅ ចុះរៀបចំសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ តាមផ្លូវជាតិលេខ១

(ភ្នំពេញ)៖ ដើម្បីទីក្រុងស្អាតសណ្ដាប់ធ្នាប់ល្អ បរិស្ថានអនាម័យស្អាតនៅព្រឹក​ថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាល​ខណ្ឌ បានដឹកនាំ កម្លាំង សណ្ដាប់ធ្នាប់ យុវជន សសយក មន្ត្រីរាជការ​និង​កម្លាំង​កងរាជអាវុធហត្ថនគរបាលចុះ រៀបចំសណ្ដាប់ធ្នាប់ សម្អាតបរិស្ថាន​អនា​ម័យ តាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់និរោធរហូតមកដល់​ស្ពានព្រះ​មុនីវង្សត្រើយខាងកើត ឋិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវជាតិលេខ១នេះដែរ ក្រុមការងារបាន​បែង​ចែកកម្លាំងគ្នាធ្វើ មួយផ្នែក បោសសម្អាត ដីខ្សាច់ដែលធ្លាក់នៅលើចិញ្ចើម​ផ្លូវ បោសសំរាមនៅមាត់លូ និងកាកសំណល់ផ្សេងៗដែលធ្លាក់នៅលើផ្លូវ ។

ចំពោះម្ចាស់ផ្ទះដែលនៅអមសងខាងផ្លូវជាតិលេខ១ ដាក់ស្លាកយីហោឬតាំង​របស់​របរផ្សេងៗ នៅលើចិញ្ចើមផ្លូវ ត្រូវបាន អាជ្ញាធរណែនាំឲ្យរើចេញ ដោយ​ទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ហាមមិនឲ្យដាក់តាំងលក់ដូរតទៅទៀត​ឡើយ បើមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ក្រុមការងារនិងចាប់ដកហូត​យក ដោយមិនលើកលែងនោះឡើយ ។

ជាមួយគ្នានេះដែរ ក្រុមការងារបានធ្វើការណែនាំដល់គ្រឹះស្ថានសាធារណៈ អគារក្រុមហ៊ុន ធនាគារឯកជន និងម្ចាស់ផ្ទះ ដែលនៅអមសងខាងផ្លូវ សូមដោតទង់ជាតិ ទៅតាមមុខផ្ទះមុខ អគារ កុំឲ្យបានស្អាត ដើម្បីចូល​រួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហូណនតេជោ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner