យានស្រាវជ្រាវភពអង្គារ Curiosity របស់ NASA ទើបបង្កើតគំហើញថ្មីមួយទៀត ដែលអំណោយផលដល់ការរុករកជីវិត

សហរដ្ឋអាម៉េរិក៖ យានរុករកភពអង្គារ ឃ្យូរៀសស៊ីតធី (Curiosity) របស់ទីភ្នាក់ ងារអវកាសអាម៉េរិក NASA បានប្រទះឃើញបរិមាណរ៉ែជាប្រភេទដីឥដ្ឋក្នុងចំនួនច្រើនបំផុតពុំធ្លាប់មានឡើយ គិតចាប់តាំងតែពីវាបានចុះទៅដល់ភពអង្គារ (Mars) កាលពីខែសីហា ឆ្នាំ២០១២កន្លងទៅ ។

កន្លែងដែលយាន ឃ្យូរៀសស៊ីតធី បានរកឃើញរ៉ែដីឥដ្ឋក្នុងបរិមាណយ៉ាងច្រើនខាងលើនេះ នៅក្នុងតំបន់ដែលសម្បូរទៅដោយដីឥដ្ឋនៅក្បែរភ្នំ សាប ជាទីដែលយានរបស់អង្គការ NASA កំពុងធ្វើការរុករកមើលឲ្យឃើញថា តើវាធ្លាប់មានលក្ខ ខណ្ឌអំណោយផលអាចទ្រទ្រង់ជីវិតបានដែរ ឬអត់ កាលពីរាប់រយរាប់ពាន់លានឆ្នាំមុន ខណៈដីឥដ្ឋជារឿយៗកកើតឡើងនៅក្នុងទឹក ដែលជាវត្ថុធាតុចាំបាច់បំផុតសម្រាប់ជីវិត ។

សូមបញ្ជាក់ថា យានស្រាវជ្រាវភពអង្គារ ឃ្យូរៀសស៊ីតធី គឺជាយានរុករក (Rover) តែមួយគត់របស់ NASA ដែលនៅតែអាចបន្តធ្វើប្រតិបត្តិការនៅលើភពអង្គារ ហើយវាគឺជាឧបករណ៍ដែលបង្កើតឡើងដោយមនុស្ស ដែលអាចធ្វើការចល័ត ខួង គាស់កាយ និងវិភាគគំរូតាងដែលវាបានរកឃើញនៅលើផ្ទៃភពអង្គារផ្ទាល់តែម្តង ។ របកគំហើញថ្មីនេះ គឺជាចំណុចវិជ្ជមានមួយទៀត បន្ថែមពីលើការរកឃើញឧស្ម័នមេតានយ៉ាងច្រើន ដែលសុទ្ធសឹងតែជារឿងដែលយើងមិនធ្លាប់បានជួបប្រទះនោះឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner