សារព័ត៌មានចិនចុះផ្សាយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងចិន ព្រមព្រៀងជួបគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន

ចិន៖ សារព័ត៌មានចិន CGTN បានចុះផ្សាយថា ក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានឯកភាពថា នឹងជួបពិភាក្សាជាមួយសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុននៅចុងខែមិថុនានេះ។

លោក ស៊ី ជិនពីង បាននិយាយថា ក្នុងអំឡុងកិច្ចសន្ទនានោះ លោក ត្រាំ បានលើកឡើងអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរសង្ឃឹមថា នឹងអាចស្វែងរកដំណោះស្រាយបានឆាប់ៗ សម្រាប់បញ្ហាវិវាទនាពេលបច្ចុប្បន្ននេះ។

ស្របពេលជាមួយគ្នានោះដែរ លោក ស៊ី ជិនពីង បានបង្ហាញក្តីសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងមិនមានភាពលម្អៀងលើក្រុមហ៊ុនចិនឡើយ ហើយលោកបានអំពាវនាវឲ្យប្រទេសទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី តាមការសន្ទនាដោយស្មើភាព និងឈរលើការគោរព ព្រមទាំងការជឿទុកចិត្តគ្នាទៅវិញទៅមក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner