លោក ស៊ី ជិនពីង៖ ចិនគាំទ្រកូរ៉េខាងជើងក្នុងការដោះស្រាយបញ្ហានៅលើ តំបន់ឧបទ្វីបកូរ៉េ តាមរយៈនយោបាយ

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានសារព័ត៌មានរដ្ឋកូរ៉េខាងជើង រ៉ូដុង ស៊ីនម៉ុន ដកស្រង់សម្តីចុះផ្សាយនៅក្នុងថ្ងៃពុធនេះថា ប្រទេសចិនគាំទ្រទិសដៅដ៏ត្រឹមត្រូវរបស់ប្រទេសកូរ៉េខាងជើង សម្រាប់ការដោះស្រាយបញ្ហានៅលើតំបន់ឧបទ្វីបកូរ៉េ តាមរយៈនយោបាយ។

ការកត់សម្គាល់បែបនេះរបស់លោក ស៊ី ជិនពីង បានកើតមានឡើងមុនពេលរូបលោកចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោករយៈពេល២ថ្ងៃ ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ត និងថ្ងៃសុក្រសប្តាហ៍នេះ តបតាមការអញ្ជើញរបស់ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន។

បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង លោក ស៊ី ជិនពីង បាននិយាយទៀតថា ប្រទេសទំាងពីរនឹងខិតខំព្យាយាមពង្រឹងពង្រីកការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរជាយុទ្ធសាស្រ្តឲ្យកាន់តែរឹងមាំ ហើយថា ចិននឹងគំាទ្រយ៉ាងរឹងមំានូវសមទ្ធិផលរបស់លោក គីម ក្នុងការស្ថាបនាសង្គម តាមរយៈការដឹកនាំគណបក្សពលករកូរ៉េ WPK និងប្រជាជន ស្របតាមយុទ្ធសាស្រ្តថ្មីមួយ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងទំាងអស់របស់លោក លើការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនខ្លួន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner