Real Madrid ឲ្យ៤៥លានផោន បូកខ្សែបម្រើម្នាក់ ជាផ្នូរយក Eriksen ពីក្លិប Spurs
Real Madrid បានដាក់សំណើដល់ Spurs ៤៥លានផោន បូកជាមួយខ្សែបម្រើ Dani Ceballos ដើម្បីផ្ទេរយក Christian Eriksen។ អ្នកចាត់ការ Real លោក Zidane បានដាក់ខ្សែបម្រើរបស់ Spurs ក្នុងបញ្ជីដើរទិញរបស់លោក ត្បិតកាលពីពេលថ្មីៗទើបតែទិញបាន Eden Hazard ពី Chelsea ។ Ceballos ពេលនេះកំពុងជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអេស្ប៉ាញលេង Euro Under-21 Championship។
គួររំលឹកថា Ceballo វ័យ២២ឆ្នាំ ធ្លាប់និយាយថាចង់ចាកចេញពី Madrid បន្ទាប់មិនសូវជាប់ជម្រើសកាលពីរដូវកាលមុន ស្របពេលដែល Spurs ក៏ធ្លាប់ទាក់ទងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះជាច្រើនខែមកហើយ។ ដោយមើលឃើញនេះជាឱកាសល្អ Real Madrid ចង់យក Ceballo ជាថ្នូរបូកជាមួយការថែមទឹកប្រាក់ ដើម្បីទាយយក Eriksen ពីកីឡដ្ឋាន Tottenham Hotspur Stadium។
Eriksen វ័យ២៧ឆ្នាំ បានបង្ហើបកាលពី២សប្ដាហ៍មុនថា គេចង់ចេញពី Spurs ដើម្បីព្យាយាមអ្វីថ្មី។ ប៉ុន្តែកីឡាករសញ្ជាតិ ដាណាម៉ាករូបនេះ នៅសល់កុងត្រារយៈពេលមួយឆ្នាំទៀត ជាមួយមាន់ខ្នាយមាស ខណៈប្រធានក្លិបចង់បានតម្លៃខ្លួន១០០លានផោន សម្រាប់កីឡាកររបស់ខ្លួន៕ធ.ដ