ព្យុះម៊ីលតុនបំផ្លាញអាមេរិក៥០ពាន់លានដុល្លារ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ប្រធាធិបតីនៃសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា កាលពីថ្ងៃសុក្រថា ព្យុះសង្ឃរា Milton បានបង្កការខូចខាតប្រមាណ ៥០ពាន់លានដុល្លារ។
ព្យុះ Milton បានបោកបក់ចូលរដ្ឋ Florida បង្កជាទឹកជំនន់ និងការបំផ្លិចបំផ្លាញ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ នាប៉ុន្មានថ្ងៃ មកនេះ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន អំឡុងសន្និសីទសារព័ត៌មានសង្ខេប ជុំវិញការឆ្លើយតបនឹងខ្យល់ព្យុះ Milton នៅសេតវិមានថា លោក Joe Biden បាននិយាយថា «អ្នកជំនាញប៉ាន់ប្រមាណថា វាបណ្តាលឱ្យមានការខូចខាតប្រហែល ៥០ពាន់លានដុល្លារ»។
លោកប្រធានាធិបតីបានអំពាវនាវឱ្យសភា «បង្កើន» កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាពិសេស ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច ដែលរងគ្រោះខ្លាំង។
គិតត្រឹមថ្ងៃសុក្រ មនុស្សរាប់លាននាក់ នៅតែគ្មានអគ្គិសនីប្រើប្រាស់ ហើយតំបន់មួយចំនួន នៅតែជន់លិច ដោយសារតែព្យុះបិសាច Milton៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ