អបអរសាទរ ចំពោះក្រុមនិស្សិតរបស់កម្ពុជា បានឈ្នះជើងឯកតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការប្រកួតប្រជែង Tech4Good

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអបអរសាទរ​ចំពោះក្រុម​និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសារធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យខេមតិច ដែលមានទេពកោសល្យ ចូលរួមតំណាងឱ្យកម្ពុជា បានឈ្នះជើងឯកក្នុងកម្មវិធីប្រកួតប្រជែង Tech4Good ដ៏ល្បីល្បាញក្នុងតំបន់​អាស៊ីប៉ា​ស៊ីហ្វិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន។ ការប្រកួតប្រជែងឆ្នាំនេះមានអ្នកចូលរួម​សរុប​ចំនួន ១៣០ នាក់មកពី ១៨ ប្រទេស។

គម្រោងដែលក្រុមនិស្សិតនាំយកទៅប្រកួតប្រជែងហើយឈានទៅទទួលបានជ័យជំនះមានឈ្មោះថា WeSync ដែលជាកម្មវិធីឆ្លាតវៃជួយអ្នកមានជំងឺសម្ពាធឈាមខ្ពស់ ក្នុងការតាមដាន និងគ្រប់គ្រងសម្ពាធឈាមរបស់ពួកគេ។ ក្រុមនិស្សិតជ័យលាភី នឹងតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតប្រជែង Tech4Good Global ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៥ នៅប្រទេសចិន នាពេលខាងមុខ។

កម្មវិធី Tech4Good គឺជាការប្រកួតប្រជែងគម្រោងធុរកិច្ចថ្មី ដែលរៀបចំដោយ​ក្រុមហ៊ុន Huawei ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស លើនិន្នាការ​ឌីជីថលថ្មីៗ និងការបង្កើតដំណោះស្រាយទាំងផ្នែកបច្ចេកទេស និងពាណិជ្ជកម្ម ដើម្បីដោះស្រាយចំពោះបញ្ហា និងតម្រូវការសង្គម៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner