អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណៈមតិនៅខេត្តកំពង់ធំ
កំពង់ធំ៖ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណៈមតិដល់មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំ។
ក្នុងកម្មវិធីកាលពីរសៀលថ្ងៃទី១១ ខែតុលា ឯកឧត្តម ទេព អស្នារិទ្ធ ជាមួយនឹងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីព័ត៌មានដែលបានខិតខំបំពេញការដោយទទួលបានលទ្ធផលល្អប្រសើរ ។ក្នុងតួយ៉ាងសំខាន់ និងជាសេនាធិការផ្ទាល់ឱ្យសាលាខេត្ត ជាពិសេសទៅលើវិស័យព័ត៌មានឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តល់នូវការតម្រង់ទិស ឱ្យយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ,ការគ្រប់គ្រងអ្នកសារព័ត៌មាន ដើម្បីឱ្យព័ត៌មានទទួលបានលទ្ធផលល្អ, ការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ក្រុមសាធារណៈមតិទាំងអស់ត្រូវតែទប់ស្កាត់ជាបន្ទាន់រាល់ព័ត៌មានដែលផ្សាយមិនប្រក្រតី។ ឯកឧត្តមក៏បានជំរុញកិច្ចសហការជាមួយមន្ទីរអង្គភាព សាលាខេត្ត និងបណ្ដាក្រុងស្រុកក្នុងមូលដ្ឋាន។
សូមជម្រាបថា ក្នុងកម្មវិធីខាងលើក៏មានការអញ្ជើញចូលរួមឯកឧត្តម អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុក មន្ទីរព័ត៌មានខេត្តកំពង់ធំ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ កញ្ញា ឆន ណាវី អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ កញ្ញា បូរិន សុភាវុទ្ធតិ៍ អនុព័ន្ធសារព័ត៌មាននៃខុទ្ទកាល័យរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលរាជធានី/ខេត្ត និងមន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តកំពង់ធំជាច្រើននាក់៕
ដោយ៖ប៊ុនរដ្ឋា