ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រៀបចំពិធីជប់លៀងអាហារពេលល្ងាច​ ជូន អនុរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណៈរដ្ឋហ្វីលីពីន

(សៀមរាប)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១២ តុលា ២០២៤ បានរៀបចំពិធីជប់លៀងអាហារពេលល្ងាច​ (Gala Dinner) ជូន ឯកឧត្តម David L. Almirol, Jr. អនុរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណៈរដ្ឋហ្វីលីពីន អនុប្រធាន និងសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងសាស្រ្តាចារ្យ និងអ្នកជំនាញជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាក្លោដពីក្រុមហ៊ុនអន្តរជាតិដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន AWS ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Huawei ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល”៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner