បារាំង-វៀតណាម​ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បរទេស៖ ប្រធានរដ្ឋវៀតណាម លោក To Lam និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសពីការលើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរ ឲ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាហេតុនាំឲ្យបារាំងបានក្លាយជាប្រទេសដំបូងគេ នៅសហភាពអឺរ៉ុប ដែលបានបង្កើតភាពជាដៃគូបែបនេះ ជាមួយវៀតណាម នេះបើតាមកាសែត VNexpress។

អំឡុងជួបពិភាក្សាទ្វេភាគី នៅបារាំង ថ្មីៗនេះ ភាគីទាំងពីរដាក់ចេញទិសដៅ និងវិធានការសំខាន់ៗ ដើម្បីធានាភាពជាដៃគូនេះ ឱ្យកាន់តែស៊ីជម្រៅ និងក្លាយជាការអនុវត្តជាក់ស្តែងបន្ថែមទៀត ដែលសមស្របនឹងបរិបទថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី នេះបើតាមប្រភពដដែល។ ក្នុងពេលនោះ ក៏មានការចុះហត្ថលេខាលើឯកសារមួយចំនួន លើវិស័យអប់រំ និងអាកាសចរណ៍ ទៀតផង នេះបើតាមកាសែត AFP។

VNexpress បានចេញផ្សាយថា ក៏មានការពង្រឹងវិស័យ​លំហអាកាស, វិទ្យាសាស្ត្របច្ចេកវិទ្យា, ថាមពលកកើតឡើងវិញ និងថាមពលអ៊ីដ្រូសែន, បញ្ញាសិប្បនិមិត្ត ​បណ្តុះបណ្តាលធនធានមនុស្ស និង វិស័យកសិកម្មផងដែរ។

​ប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០១៣។ បារាំងគឺជាដៃគូពាណិជ្ជកម្មធំទី៥ របស់វៀតណាម នៅអឺរ៉ុប ដោយទំហំពាណិជ្ជកម្ម ទ្វេភាគីមាន ៤.៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ បើធៀបឆ្នាំ២០២២ ដែលមាន ៥.៣ពាន់លានដុល្លារអាមេរិក៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner