សេដ្ឋីអារ៉ាប់ម្នាក់ទិញកោះឯកជន ឲ្យប្រពន្ធស្រួលស្លៀកបីគីនី

បរទេស៖ លោក Jamal Al Nadak អ្នកជំនួញ នៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់ អារ៉ាប់រួម បានទិញកោះឯកជនមួយ តម្លៃ៥០លានដុល្លារ ដើម្បីសុវត្ថិភាព នៃការស្លៀកឈុតប៊ីគីនី របស់ប្រពន្ធ ឈ្មោះ នាង Soudi។

បើយោងតាមសារព័ត៌មាន The Independent បង្ហាញថា នាង Soudi ដែលជាអ្នកមានឥទ្ធិពល ជនជាតិអង់គ្លេស និងជាស្ត្រីមេផ្ទះ បានបង្ហាញពីការទិញកោះនេះ នៅលើគណនី Instagram របស់នាងផ្ទាល់ នាពេលថ្មីៗនេះ។

នៅក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មានឥណ្ឌា Hindustan Times នាង Soudi បានលាតត្រដាងថា «ការទទួលបានកោះមួយនេះគឺជាការរឿងដែលបានគ្រោងទុក ជាមួយស្វាមីរបស់នាង ផងដែរ។ នាងបានបញ្ជាក់បន្ថែមថា «សម្រាប់ហេតុផលឯកជនភាព យើងមិនបង្ហាញពីទីតាំងពិតប្រាកដទេ ប៉ុន្តែ វាស្ថិតនៅអាស៊ី ហើយតម្លៃគឺ ៥០ លានដុល្លារអាមេរិក»។

នាង Soudi និង លោក Jamal បានស្គាល់គ្នាកំឡុងពេលសិក្សា នៅឌូបៃ ហើយបានរៀបការ នៅឆ្នាំ ២០២១។ ចាប់តាំងពីពេលនោះមក នាង Soudi បានបង្ហោះវីដេអូ ជាប្រចាំ អំពីការចំណាយប្រចាំសប្តាហ៍ ផ្តល់ឲ្យដោយស្វាមី ដែលមានចាប់ពី៥០ម៉ឺនដុល្លារ ដល់ ១លានដុល្លារអាមេរិក នៅលើគណនី Instagram និង TikTok របស់នាង។

លោក Jamal Al Nadak ត្រូវបានដឹងថា មានទ្រព្យសរុប លើសពី១៥០លានដុល្លារអាមេរិក នេះបើតាមគេហទំព័រ Job X Dubai៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner