វេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាក្លោដ” ដែលបានពិភាក្សាអំពីវិធានការសុវត្ថិភាពនិងការធ្វើកូដនីយកម្មទិន្នន័យ ការពង្រឹងអ្នកប្រើប្រាស់ ចំណេះដឹងផ្នែកឌីជីថល
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
សៀមរាវ៖ វេទិកាពិភាក្សាលើប្រធានបទ “បច្ចេកវិទ្យាក្លោដ” ដែលបានពិភាក្សាអំពីវិធានការសុវត្ថិភាពនិងការធ្វើកូដនីយកម្មទិន្នន័យ ការពង្រឹងអ្នកប្រើប្រាស់ ចំណេះដឹងផ្នែកឌីជីថល ការជ្រើសរើសអ្នកផ្តល់សេវាក្លោដដោយផ្អែកលើការគាំទ្រនិងកិច្ចព្រមព្រៀង ព្រមទាំងការគ្រប់គ្រងទិន្នន័យរបស់អង្គភាពនិងការបង្កើនប្រសិទ្ធភាព។ កិច្ចពិភាក្សានេះធ្វើឡើងកាលពីរសៀលថ្ងៃទី១២ តុលា ២០២៤ បានធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល” ។
កិច្ចពិភាក្សាខាងលើមានការអញ្ជើញចូលរួមពីវាគ្មិន៖
- ឯកឧត្តម David L. Almirol, Jr. អនុរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិក នៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ នៃសាធារណៈរដ្ឋហ្វីលីពីន
- លោក Dennis Magsajo ប្រធានផ្នែកដំណោះស្រាយនិម្មាបនកម្ម ក្រុមហ៊ុន Amazon Web Service
- លោកស្រី Lorida-Sereipheap Leon ប្រធានផ្នែកប្រចាំប្រទេស ក្រុមហ៊ុន Microsoft ប្រចាំកម្ពុជានិងឡាវ
- លោក Kevin Li នាយកនិម្មាបនកម្មហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន Huawei Cloud APAC
- លោក Wasantha Weerakoone, ប្រធានផ្នែកដំណោះស្រាយនិម្មាបនកម្ម នៃក្រុមហ៊ុន Microsoft ប្រចាំកម្ពុជានិងឡាវ
- លោក Pitt Wei Zhe នាយកទទួលបន្ទុកការអភិវឌ្ឍជាយុទ្ធសាស្រ្តអន្តរជាតិ និងកិច្ចការរដ្ឋាភិបាល ក្រុមហ៊ុន ALIBABA ៕
ដោយ ៖ ង៉ាន់ ទិត្យ


ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។