ខេត្តបាត់ដំបងនឹងចាប់ផ្ដើមអុំប្រណាំងទូករសៀលថ្ងៃពុធនេះ ជាមួយប្រទីបខ្នាតធំជាលើកដំបូង

បាត់ដំបង៖ដូចអ្វីដែលបានរៀបចំទុករួចមកហើយពិធីប្រណាំងទូក តាមដងស្ទឹងសង្កែក្រុងបាត់ដំបងនឹងចាប់ផ្ដើមពីរសៀលថ្ងៃពុធទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយមានរយៈពីរថ្ងៃ ។ជាមួយនឹងព្រឹត្តិ ការណ៍ដែលតែងប្រារព្ធប្រចាំឆ្នាំ នៅឆ្នាំនេះរដ្ឋបាលខេត្ត
បាត់ដំបងបានបង្កើតនូវសមិទ្ធថ្មីរបស់ខ្លួនគឺ ប្រទីបខ្នាតធំ ចំនួន ប្រាំពីរតំណាងឱ្យមន្ទីរ និងរដ្ឋបាលខេត្ត ។

មុនពេលនៃការប្រារព្ធពិធី កាលពីរសៀលថ្ងៃទី១៥ ខែតុលា តាម រយៈសន្និសីទកាសែត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋជិតឆ្ងាយ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យមកកម្សាន្តក្នុងពិធីបុណ្យអុំទូករយៈពេល ពីរថ្ងៃនេះ។

ទន្ទឹមនេះឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានបង្ហាញនូវការកត់ សម្គាល់ថា មិនទាន់ដល់ថ្ងៃអុំទូកផងមានបងប្អូនប្រជាពលរដ្ឋ យ៉ាង ច្រើនកុះករ បានមកកម្សាន្តជាមុនហើយ ។នេះហើយជា ផ្លែផ្កានៃ សុខសន្តិភាពបានបន្សល់ទុកដោយសម្តេចតេជោ ហ៊ុន សែន ហើយ បច្ចុប្បន្នបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។

ឯកឧត្តម សុខ លូ បានបញ្ជាក់បន្ថែមថា ការរៀបចំឆ្នាំនេះមាន លក្ខណៈប្លែកនិងទាក់ទាញជាងឆ្នាំមុនៗទាំងការតុបតែងលម្អ ភ្លើង ពណ៌តាមទីសាធារណៈ។ ជាពិសេសការរៀបចំតាំងបង្ហាញ ប្រទីបខ្នាតធំចំនួន៧នៅតាមបណ្ដោយដងស្ទឹងសង្កែ។

ទាក់ទងនឹងការរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្តនេះដែរ ឯកឧត្តម អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ដើម្បីជ្រើសរើសយកទូក ដែលមានល្បឿនលឿន ដើម្បីបន្តទៅចូលរួមអុំប្រកួតប្រជែង ប្រណាំងថ្នាក់ជាតិ នៅរាជធានីភ្នំពេញផងដែរ។

សូមជម្រាបថាក្នុងពិធីបុណ្យអុំទូកឆ្នាំនេះខេត្តបាត់ដំបងមានទូក ង,ទូកខ្នាតប្រពៃណីជាតិ,ទូកខ្នាតអន្តរជាតិ,ទូកមួងឬទូកផ្កាចារ ចូលរួមប្រកួតប្រជែងចំនួន៤២ទូក។នៅពេលរាត្រីក៏មាន ការរៀប ចំបណ្ដែតប្រទីប,បង្ហោះគោមនិងបាញ់កាំជ្រួចជាដើម។ដោយឡែក រាត្រីថ្ងៃទី១៧ ខែតុលា ជាថ្ងៃបង្ហើយបញ្ចប់ពិធីបុណ្យឆ្នាំក៏មានការ ដង្ហែប្រទីបជូនដូនតា យកទៅបណ្ដែតក្នុងស្ទឹងសង្កែ ដើម្បីសម្តែង នូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះព្រះគង្គាដែលបានផ្តល់ដីល្បាប់ដ៏មានជីវជាតិបម្រើដល់វិស័យកសិកម្ម។

ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នឹងប្រព្រឹត្តទៅតាម បណ្តោយ ដងស្ទឹងសង្កែ ក្រុងបាត់ដំបងដោយចាប់ផ្តើមពីថ្ងៃទី១៦-១៧ ខែតុលាដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សាផងនិងរួមចំណែកលើកស្ទួយថែរក្សាមរតកដូនតា។ជាពិសេសទំនៀមទម្លាប់ របស់ខេត្តបាត់ដំបងផ្ទាល់៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner