ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីប្រកាសគាំទ្រ នូវប្រសាសន៍លើកឡើងរបស់​សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

អត្ថបទដោយ៖
ជាវ ចន្ធូ

ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីប្រកាសគាំទ្រ នូវប្រសាសន៍លើកឡើងរបស់​សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

(ភ្នំពេញ) ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈនាព្រឹកថ្ងៃទី២៤វិច្ឆិកានេះ បានបង្ហោះសំណេរគាំ​ទ្រប្រ​សាសន៍លើកឡើងរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះគឺជាខ្លឹមសារនៃសំណេរដើមរបស់ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី៖ ខ្ញុំសូមគាំទ្រនូវប្រសាសន៍លើកឡើងរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំពញអង្គលើកទី១១ សភាអន្តជាតិនៃការអត់ឱន និងសន្តិភាព។

បាឋកថារយៈពេលជិត ២ម៉ោង របស់សម្តេចបានឆ្លុះបញ្ចាំងនូវបទពិសោធ និង​ប្រវត្តិដ៏កម្ររបស់សម្តេចដែលបានដាក់ជីវិតធ្វើជាដើមទុន តស៊ូ ពុះពារ និងលះ​បង់សព្វបែបយ៉ាងដើម្បីស្វែងរកសុខសន្តិភាពដ៏លំបាកលំបិន ហើយបានខិតខំ​ថែ​រក្សាសន្តិភាព និងការអភិវឌ្ឍនេះបានគង់វង្សបានជាង ៤ទសវត្សរ៍។ ក្រោម​ការ​​ដឹកនាំរបស់សម្តេច ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែជាប្រទេសដែល​មានសន្តិភាពប៉ុណ្ណោះទេ តែថែមទាំងបានប្រែក្លាយទៅជាអ្នកតស៊ូមតិដើម្បី​សន្តិភាពយ៉ាងសកម្មមួយ របស់ពិភពលោក។

ការប្តេជ្ញាចិត្តដើម្បីសន្តិភាពយ៉ាងធំធេងរបស់សម្តេច គឺជាគំរូវីរភាពដ៏អស្ចារ្យ​សម្រាប់​យើងខ្ញុំជាកូនចៅជំនាន់ក្រោយក្នុងការតម្កល់ទុកជា​បាវចនា​សម្រាប់​​ខ្លួនក្នុងបេសកកម្មបន្តវេន និងថែរក្សាសុខសន្តិភាពដែលសម្តេចបាន​កសាង​ពូនជ្រុំបានដោយលំបាកនេះ។

យកឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំ​ពេញ​អង្គលើកទី១១ សភាអន្តរជាតិនៃការអត់ឱន និងសន្តិភាព ជាពិសេសការ​អនុម័តដោយជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា នូវធម្មនុញ្ញសន្តិភាពដើម្បី​មនុស្សជាតិ និងភពផែនដី ដែលជាលិខិតូបករណ៍គ្រឹះនៃការទទួលស្គាល់តម្លៃ​នៃសន្តិភាព និងករណីកិច្ចរបស់មនុស្សជាតិក្នុងការថែរក្សារតនវត្ថុ​ដ៏មាន​តម្លៃមិនអាចកាត់ថ្លៃបានមួយនេះ៕

ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner