ដើម្បីលើកកម្ពស់ការ អភិវឌ្ឍវិស័យរ៉ែ ឱ្យកាន់តែ មាន ការរីកចម្រើន សម្តេចធិបតី បានផ្តល់គោលការណ៍ណែនាំ ដល់ក្រសួងរ៉ែ និងថាមពល រួមមាន៖
អត្ថបទដោយ៖
ឆាយ រត្ថា
១. រៀបចំសិក្សា ចងក្រង ផែនទីសក្ដានុពលធនធានរ៉ែ និងជំរុញការសិក្សាស្រាវជ្រាវ លើរ៉ែកម្រ
២. ពិនិត្យមើលទីតាំងដែលមានអាជ្ញាប័ណ្ណក្នុងតំបន់ព្រៃឡង់ ដែលពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាប័ណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ
៣. ពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្ម រ៉ែ ដោយគ្មានសុចរិតភាព ខុសច្បាប់ និងអនាធិបតេយ្យ
៤. ត្រូវបន្តយកចិត្ត ទុកដាក់ពង្រឹងការគ្រប់ គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាព និយោជិតកម្មករ ពង្រឹងការ ត្រួតពិនិត្យ ការទិញ ការដឹកជញ្ជូន ការស្ដុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការ ដ្ឋាន អាជីវកម្មធនធានរ៉ែ។
#ms1minute