អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្មនៃក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់

បានបំពេញការងារអាទិភាពដែលត្រូវបានកំណត់ជាសមរភូមិទី៤ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងរៀបចំដែនដី និងនគរូបនីយកម្មកម្ពុជាឱ្យក្លាយទៅជាដែនដីសុវណ្ណភូមិ ដែលយើងអាចគ្រប់គ្រង និងប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាពនូវធនធាន និងសក្តានុពល ដោយឈរលើគោលការណ៍ឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន។

ដើម្បីសម្រេចបំណងនេះ ក្រសួងបានផ្ដោតលើការងារសំខាន់ៗ រួមមានការងារកសាងផែនការរូបវន្តគ្រប់កម្រិត ការងាររៀបចំដែនដី ដោយយកចិត្តទុកដាក់ក្នុងការកសាងប្លង់គោលប្រើប្រាស់ដី ការរៀបចំផែនការប្រើប្រាស់ដី ការកសាងផែនការយុទ្ធសាស្ត្ររៀបចំដែនដីដើម្បីជំរុញការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ច ការងាររៀបចំវគ្គបំពាក់បំប៉ន និងការងាររៀបចំលក្ខខណ្ឌការងារ និងកិច្ចសន្យាការងារ សម្រាប់ជ្រើសរើសក្រុមហ៊ុនឯកជន និងអ្នកស្ម័គ្រចិត្តអនុវត្តការងាររៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី។
ក្នុងនោះ ក្រសួងដ.ន.ស ក៏បានផ្តោតលើការងាររៀបចំដែនដី និងនគរូបនីយកម្ម ក្នុងក្របខណ្ឌក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ការងាររៀបចំកែលម្អទីក្រុង ការងាររៀបចំកែលម្អតំបន់រមណីយដ្ឋានអង្គរ ក្នុងក្របខណ្ឌក្រុមការងារបច្ចេកទេស ក៏ដូចជាការងាររៀបចំដែនដី ឃុំមានធនធានវប្បធម៌ប្រវត្តិសាស្ត្រថែមទៀតផង។

លើសពីនេះទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានយកចិត្តទុកដាក់លើការងារកិច្ចសហប្រតិបត្តិការ ការងាររៀបចំបទដ្ឋានគតិយុត្ត និងការងារកំណែទម្រង់ផ្សេងៗលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

២៥ វិច្ឆិកា ២០២៤

📷 MLMUPC

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner