មនុស្សជិត ១០០នាក់លោតឆ័ត្រយោងបំបែកឯតទគ្គកម្មពិភពលោក

វ៉ាស៊ីនតោន ៖ ការលោតឆ័ត្រលើមេឃ គឺជាការរំភើបចិត្ត និងការប្រកួតប្រជែង ហើយទាក់ទាញមនុស្សក្លាហានបំផុតក្នុងពិភពលោក។

ថ្វីត្បិតតែកីឡានេះមានគ្រោះថ្នាក់ក៏ដោយ ក៏មនុស្សជាច្រើននៅតែស្រលាញ់វា អ្នកខ្លះថែមទាំងចំណាយជីវិតទៀតផង។

ជាក់ស្តែង ថ្មីៗនេះ ក្រុមអ្នកចូលចិត្តលោតឆ័ត្រយោងជិត ១០០នាក់ ដែលពោលពេញដោយភាពក្លាហាន និងមោះមុត បានបញ្ចប់ការលោតបំបែកឯតទគ្គកម្មនៅរដ្ឋអារីហ្សូណា របស់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា មនុស្សចំនួន ៩៦នាក់ ដែលតំណាងឱ្យ ២០ជាតិសាសន៍ បាននាំគ្នាជិះយន្តហោះមួយគ្រឿង ក្នុងគោលបំណងលោតឆ័ត្រយោងនៅលើអាកាសរួមគ្នា ដើម្បីបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner