ក្រុមហ៊ុន Cellcard ចាប់ដៃគូជាមួយភ្នាក់ងារកំពូលពីរនៅតំបន់អាស៊ីអាគ្នេយ៍ រៀបចំសិក្ខាសាលា «Digital Bootcamp» ដើម្បីពង្រឹងវិស័យឌីជីថលនៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុន Cellcard បានចាប់ដៃគូជាមួយភ្នាក់ងារកំពូលពីរនៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីរៀបចំសិក្ខាសាលា «Digital Bootcamp» ដើម្បីពង្រឹងវិស័យឌីជីថលដែលជាចក្ខុវិស័យបច្ចុប្បន្ន ជាពិសេសបន្តជំរុញការចូលរួមពីបុគ្គលិករបស់ខ្លួន និងផ្តល់ឱកាសដល់ពួកគេក្នុងការអភិវឌ្ឍ និងពង្រឹងជំនាញឌីជីថលនៅក្នុងស្ថាប័ន និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងមូល ដោយផ្អែកលើទស្សនវិស័យរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការដឹកនាំកំណែទម្រង់នៃប្រព័ន្ធឌីជីថលនៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ។ សូមបញ្ជាក់ថា ៖ កម្មវិធីដែលមានរយៈ៣ថ្ងៃនេះ ត្រូវបានរំពឹងថានឹងផ្តល់ការយល់ដឹងប្រសើរជាងមុនជូនបុគ្គលិកអំពីសារៈសំខាន់នៃឌីជីថល កម្មវិធីសម្រាប់ជំនួញពាណិជ្ជកម្ម និងប្រតិបត្តិការណ៍ការស្វែងយល់ពីការរីចម្រើនផ្នែកបច្ចេកវិទ្យា និងសិក្សាពីទីផ្សារឌីជីថល ការបង្កើតមាតិកា និងទទួលយកបទពិសោធន៍បច្ចេកវិទ្យា VR/AR។
លោកWatson បានលើកឡើងថា ពួកយើងបច្ចុប្បន្នកំពុងផ្លាស់ប្តូរគំរូអាជីវកម្មដើម្បីឲ្យសាកសមជាមួយចក្ខុវិស័យឌីជីថលរបស់យើង ហើយពួកយើងកំពុងអភិវឌ្ឍយុទ្ធសាស្ត្រអំពីពីការដាក់ចេញនូវផលិតផល និងសេវាយ៉ាងថ្មីស្រឡាងពី Cellcard នៅសម័យឌីជីថលនេះ ។
លោកបន្ថែមថា ពួកយើងបានអញ្ជើញដៃគូរបស់យើងលើវិស័យទីផ្សារឌីជីថល ការបង្កើតថ្មីលើបច្ចេកវិទ្យា និងការបង្កើតមាតិកាដើម្បីចែករំលែកបទពិសោធន៍របស់ពួកយើងលើគម្រោងយុទ្ធនាការ ប្រតិបត្តិការ សូចនាករលើប្រតិបត្តិការនិងការវាស់វែង ការបង្កើតមាតិកាលើបច្ចេកវិទ្យា VR និងការផលិតបច្ចេកវិទ្យា VR»។
«ក្រុមហ៊ុន Cellcard គឺជាអ្នកផ្តល់សេវានៃការរស់នៅបែបឌីជីថល ហើយត្រូវបានចាត់ទុកជាជើងឯក ក្នុងការបង្កើតបេសកកម្មក្នុងការផ្តល់ចំណេះដឹង និងបទពិសោធន៍ដល់បុគ្គលិកសម្រាប់ការបង្កើតថ្មីរបស់យើង»៕