សហរដ្ឋអាម៉េរិក សម្រេចលែងទទួលយកអាកាសយានិកតួកគីចូលហ្វឹកហ្វឺន ជំនាញបើកយន្តហោះ F-35 ដោយសារតែការទិញប្រព័ន្ធមីស៊ីលរបស់រុស្ស៊ី

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក សម្រេចលែងអនុញ្ញាតឲ្យអាកាសយានិកមកពីតួកគីចូលហ្វឹកហ្វឺនជំនាញបើកយន្តហោះ F-35 ដោយសំអាងថា វានឹងអាចបង្កការគំរាមកំហែងដល់យន្តហោះចម្បាំងប្រភេទបំបាំងកាយនេះ។
 
បើតាមមន្រ្តីអាម៉េរិកក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ បណ្តាពីឡុតដែលត្រូវបានព្រមព្រៀងទទួលយករួចទៅហើយនោះ គឺអាចបន្តចូលហ្វឹកហ្វឺនបានរហូតបញ្ចប់វគ្គហ្វឹកហ្វឺន ហើយថា ការសម្រេចចិត្តជាថ្មីទៀតអាចនឹងធ្វើឡើង ដរាបមានការផ្លាស់ប្តូរជំហរឡើងវិញពីសំណាក់រដ្ឋាភិបាលទីក្រុងអង់ការ៉ា។
រហូតមកទល់ពេលនេះ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ព័ត៌មានខាងលើ នៅមិនទាន់ឃើញមានប្រតិកម្មណាមួយពីសំណាក់ប្រទេសតួកគីនៅឡើយទេ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner