ប្រធានាធិបតីរុស្ស៊ីព្រមានថា ការអន្តរាគមន៍យោធារបស់សហរដ្ឋអាម៉េរិក នៅវេណេស៊ុយអេឡា នឹងបង្កគ្រោះមហន្តរាយធ្ងន់
អត្ថបទដោយ៖
ហេង វណ្ណា
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានព្រមាននៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា ការអន្តរាគមន៍យោធាពីសំណាក់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសវេណេស៊ុយអេឡា នឹងបង្កជាគ្រោះមហន្តរាយធ្ងន់មួយ ហើយថា សូម្បីតែសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនផ្ទាល់ ក៏មិនគំាទ្រសកម្មភាពបែបនេះដែរ។
ថ្លែងនៅឯវេទិការសេដ្ឋកិច្ចមួយក្នុងទីក្រុង St. Petersburg លោក ពូទីន ថែមទាំងបានបញ្ជាក់ដែរថា ក្រុមអ្នកឯកបច្ចេកទេសរបស់រុស្ស៊ី នឹងនៅតែបន្តឈរជើងនៅវេណេស៊ុយអេឡា ដើម្បីបម្រើការផ្នែកព័ត៌មានវិទ្យាដល់យោធារុស្ស៊ី ជាផ្នែកមួយដែលលោក ពូទីន និយាយថា ពួកគេត្រូវមានកាតព្វកិច្ចតាមសន្យា។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ទីក្រុងម៉ូស្គូ មិនបានបង្កើតមូលដ្ឋានយោធាពិសេសណាមួយ នៅក្នុងទឹកដីប្រទេសវេណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួននោះទេ៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។