ក្រុមទឹកក្រូច ហូឡង់ ឡើងទៅជួប ព័រទុយហ្គាល់ នៅវគ្គផ្ដាច់ព្រ័ត្រ Nations League ក្រោយយកឈ្នះ អង់គ្លេស
ក្រុមទឹកក្រូចហូឡង់ បានឡើងទៅជួប ព័រទុយហ្គាល់ នៅវគ្គផ្ដាច់ព្រ័ត្រ Nations League បន្ទាប់ពីយកឈ្នះ អង់គ្លេស ក្នុងវគ្គបន្ថែមម៉ោង ៣-១ ក្រោយពីស្មើរគ្នា ១-១ ក្នុងម៉ោង៩០នាទី។
ការប្រកួតដែលធ្វើឡើង នៅកីឡដ្ឋាន Estádio D. Afonso Henriques នាប្រទេស ព័រទុហ្គាល់ តោកំណាចអង់គ្លេស បាននាំមុខមុន ដោយការទាត់បាល់១១ម៉ែត្រ ពីខ្សែប្រយុទ្ធ Marcus Rashford នាទី៣២។ ប៉ុន្តែ នៅនាទី៧៣ ហូឡង់ តាមស្មើបានវិញសម្រេចទី ដោយកីឡាករ de Light។
លទ្ធផល ១-១ បានបញ្ចប់ដល់៩០នាទី តែក្នុងម៉ោងបន្ថែម ១៥នាទី ពីរដង ក្រុមហូឡង់ រកបាន២គ្រាប់បន្ថែម ដោយការធ្វើឲ្យចូលទីខ្លួនឯង របស់ខ្សែការពារអង់គ្លេស Kyle Walker និង១គ្រាប់ទៀតរកបានដោយ កីឡាករ Quincy Promes។ ជ័យជម្នះនេះ បានធ្វើឲ្យហូឡង់ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយ ព័រទុយហ្គាល់ នៅថ្ងៃទី៩ ខែមិថុនា ខណៈអង់គ្លេសត្រូវដណ្ដើមយកលេខ៣ជាមួយស្វីសនៅថ្ងៃជាមួយគ្នា៕ធ.ដ